CamNews

ម៉ូតូ 

ម៉ូតូ Jockey CK 125 ស៊េរីថ្មី ឆ្នាំ២០១៣ ជាប្រភេទម៉ូតូ Sport ទើបតែនាំចូលមកកម្ពុជា

ម៉ូតូ Jockey CK 125  ស៊េរីថ្មី ឆ្នាំ២០១៣ ជាប្រភេទម៉ូតូ Sport ម៉ូដែលថ្មី ដ៏ស្រស់ស្អាត ដែល
ទើបតែនាំចូលមកប្រទេសកម្ពុជា និង កំពុងតែពេញនិយមបំផុតសំរាប់យុវវ័យ។

ម៉ូតូ Jockey CK 125 រចនាម៉ូដឡើងយ៉ាងប្រណិត   ជាមួយនឹងចង្កៀងមុខ មានភ្នែក១ មាន
រាងស្រស់សង្ហា អាចបំភ្លឺផ្លូវបានច្បាស់ល្អ ជាមួយនឹងស្តប់ស៊ីញ៉ូ ២ វែងដ៏ទាក់ទាញ នៅសង
ខាង អមជាមួយការរចនាម៉ូដតែមថ្មី ដ៏ស្រស់ស្អាត មានបីពណ៌ (ស លឿង និង ក្រហម)។

ជាពិសេសម៉ូតូ Jockey CK 125 មានម៉ាស៊ីន ១ កំលំាងម៉ាស៊ីន ១២៥សេសេ  អាចផ្ទុកសាំង
បាន ៥លីត្រ។ ចំពោះតំលៃ ក្រុមហ៊ុនមិនទាន់ចេញតំលៃដាក់លក់ច្បាស់លាស់នៅឡើយ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

\

ដោយ៖ វណ្ណៈ
ប្រភព៖ KYMCO


Tags: Vihecle Motorcycle Jockey CK 125 2013