ស្ទើរតែមិនគួរអោយជឿ ៖ ខណៈយន្តហោះ មានជើងហោះហើរ MU2331 ហោះពីភាគខាងកើតប្រទេស ចិន Xi'an បានមកដល់ អាកាសយានដ្ឋានអន្តរជាតិ Sanya Fenghaung International Airport នេខេត្ត Hainan បេក្ខភាព អ្នកដំណើរដែលគ្មានភាពអត់ធ្មត់បានយូរ ក្នុងការទន្ទឹងរង់ចាំចុះពីយន្តហោះនោះពួក គេបានសម្រេចចិត្ត បើកទ្វារច្រកចេញចូលអាសន្ន និងដាក់ពង្រាយ ឡើងនូវ ពោងរំអិលអាសន្នផ្ទាល់តែ ម្តង ។
នៅពេលដែលមានការចោទសួរ ពីសំណាក់អាជ្ញាធរ ថាតើមូល ហេតុអ្វី បានជាទៅប៉ះពាល់ ទ្វារអាសន្ន យ៉ាងដូច្នេះ អ្នកដំណើររូបនោះ ឆ្លើយអោយដឹងថា ដើម្បី ចុះ ពីលើ យន្តហោះ អោយបានឆាប់រហ័ស ។ បន្ថែមពីលើនេះ អ្នកដំណើររូបនោះ បានអះអាងអោយដឹងថា លោកមិនបានចាប់អារម្មណ៍ទៅនឹងរបាយ ការណ៍សង្ខេបសុវត្ថិភាពនោះទេ នៅពេលឡើងយន្តហោះ ក្នុងនោះលោកពិតជាមិនបានដឹងថាទ្វារចេញ ចូលជាច្រកអាសន្នមួយនេះ អាចប្រើប្រាស់ក្នុងលក្ខខ័ណ្ឌចាំបាច់ ឬក៏មានអាសន្នតែមួយគត់ នោះទេ ។
ជាលទ្ធផល ទាក់ទិនទៅនឹងរឿងហេតុខាងលើ ដ៏គួរអោយហួសចិត្តមួយនេះ យន្តហោះ ដែលគ្រោងនឹង ហោះត្រលប់ទៅវិញនៅម៉ោង ៩ និង ៥០ នាទីយប់នោះ ត្រូវ បាន ពន្យាពេលរហូតដល់ម៉ោង ១១ និង ៤១ នាទីយប់ឯណោះ ។ ក្រុមអ្នកជំនាញអាកាសចរណ៍ គូស បញ្ជាក់អោយដឹងថា តម្លៃនៃការជួសជុល ក៏ដូចជា បំពាក់ឡើងវិញ នូវទ្វាបន្ទប់កាប៊ិន ក៏ដូចជា ពោងរំអិលអាសន្ននោះ មានតម្លៃប្រមាន២១,០០០ ដុល្លារសឹង្ហបុរី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន