អន្តរជាតិ ៖ នារីវ័យក្មេង វ័យ ២២ ឆ្នាំ និងត្រូវជាភរិយាកងទាហានជើងទឹកអាមេរិកម្នាក់ ត្រូវបាន
រកអោយឃើញថា បានស្លាប់បាត់បង់ជីវិត ដោយអំពើមនុស្សឃាត បន្ទាប់ពីនាងបានបដិសេធ
ក្នុងការឡើងគ្រែ នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Happening ដែល
ទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា នារីវ័យក្មេងស្រស់ស្អាតរូបនោះមានឈ្មោះថាBrittany Killgore ហើយនាង
មិនបានដឹងច្បាស់នោះទេ ថាកម្មវិធីជប់លៀងនៅលើកាប៉ាល់នោះជា Sex Party បន្ទាប់ពីមាន
ការអញ្ជើញរូបនាងពីសំណាក់បុរសម្នាក់ដែលមានឈ្មោះថា Staff Sgt. Luis Perez ។
កាលដែលបានដឹងថាកើតមានឡើងនូវអំពើមនុស្សឃាតហើយនោះ ការតាមដានស៊ើបអង្កេត
ពីសំណាក់ភ្នាក់ងារមានសមត្ថកិច្ចក៏ត្រូវបានធ្វើឡើង ដោយបានរកឃើញ Sex toys ក៏ដូចជា
កាំបិតមួយចំនួនផ្សេងទៀត នៅឯផ្ទះរបស់លោក Staff Sgt. Luis Perez ស្របពេលដែល
លោកត្រូវបានចោទប្តឹងថា ជាជនល្មើស។តែទោះជាយ៉ាងណា ការតាមដានស៊ើបអង្កេតនៅតែ
បន្តមាននៅឡើយ។
គួររំឭកផងដែរថា នាង Brittany Killgore បានលែងលះជាមួយនឹងស្វាមីរបស់ខ្លួន កាលពីបីថ្ងៃ
មុននឹងកម្មវិធីជប់លៀងមួយនេះ បានមកដល់៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happening