ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ជនស៊ីវិល ២១ នាក់ ត្រូវបានសម្លាប់ និង ១១ នាក់ផ្សេងទៀតរង របួស ក្រោយពីមានការវាយប្រហារផ្លូវអាកាសទៅលើ ទី ក្រុង Raqqa ភាគខាងជើង ប្រទេសស៊ីរី ខណៈមានការដាក់បន្ទុយសង្ស័យថា ជាការវាយប្រហារផ្លូវអាកាស របស់រុស្ស៊ី ។
ប្រភពគូសបញ្ជាក់អោយដឹងថា យន្តហោះចម្បាំង នៅ ថ្ងៃ ព្រហស្បត្តិ៍ម្សិលមិញនេះ បានបើកការ វាយប្រហារទៅលើគោលដៅ សំណង់អាគារក្នុងក្រុង ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងដោយក្រុម ឧទ្ទាម ISIS ចាប់តាំងពីដើមឆ្នាំ ២០១៤ មកម្ល៉េះ។
សកម្មជនក្នុងស្រុក ប្រទេសរុស្ស៊ី Ghareb al-Omawi ក៏ដូចជា ក្រុមការងារពន្លត់អគ្គីភ័យ ២នាក់ ផ្សេងទៀត ក៏បានស្លាប់បាត់បង់ជីវិតដូចគ្នាដែរ។ មន្រ្តីក្នុងស្រុក គូស បញ្ជាក់អោយដឹងថា រថយន្ត ពន្លត់អគ្គីភ័យ ៣ គ្រឿង ក៏ដូចជា សំណង់អាគាររស់នៅក្នុងក្រុងដែលគ្រប់គ្រងដោយ ISIS នោះ គឺ ជាគោលដៅវាយប្រហារ ឈានទៅសម្លាប់ ជនស៊ីវិល ២១ នាក់ និង ក្រុម ការងារពន្លត់អគ្គីភ័យ ២ នាក់ ។ "នេះគឺជាទម្លាក់នៅក្នុងទីក្រុង Raqqa ហើយនេះ គឺជាតថភាព ពិតដែលយើងកំពុងតែរស់ នៅ" ។
ដោយឡែក ពីគ្នានេះ អង្គការឃ្លាំមើលសិទ្ធមនុស្ស នៅស៊ីរីមានមូលដ្ឋាននៅចក្រភពអង់គ្លេសនោះ អោយដឹងថា ៖ ហោចណាស់ ជនស៊ីវិល ៧ នាក់ ត្រូវបានសម្លាប់ នៅឯជាយក្រុង Aleppo ដោយ សារ ការវាយប្រហារផ្លូវអាកាស សង្ស័យការវាយប្រហារផ្លូវអាកាស របស់រុស្ស៊ី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera