CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមឧក្រិដ្ឋជន ចេញប្លន់គ្រឿងអលង្ការ តម្លៃ ១៣៦ លានដុល្លារ បានសម្រេច

ព័ត៌មានអន្តរជាតិ ៖ គ្រឿងអលង្ការដែលត្រូវបានលួចពីការតាំងពិពណ៌នៅឯក្រុង Cannes
ប្រទេសបារាំង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ   ត្រូវបានរកអោយឃើញថា​  មានតម្លៃដល់
ទៅជិត ១៣៦ លានដុល្លារឯណោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំ
ព័រសារព័ត៌មានបរទេស CNN ។

យ៉ាងណាមិញ បើយោងតាមសម្តីលោក  Philippe  Vique អនុប្រធានព្រះរាជអាជ្ញាប្រឆាំង
នឹងបទល្មើលឧក្រិដ្ឋកម្មអោយដឹងថា   បទល្មើសលួចប្លន់លើកនេះ វាគឺជាបទល្មើសទី ៣
ហើយដែលបានកើតឡើងចាប់តាំងពីខែ  ឧសភា  ស្របពេលដែលបទល្មើសការលួចប្លន់
លើកនេះ  បានកើតឡើងកាលពីវេលាព្រឹកថ្ងៃអាទិត្យ  នៅក្នុងការតាំងពិព័រណ៍គ្រឿងអល
ង្ការ
មួយនៅសណ្ឋាគារ
Carlton ។

លើសពីនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា  ក្រុមឧក្រិដ្ឋជន  ដែលជាចោរប្លន់ទាំង
នោះ   ប្រដាប់ទៅដោយកាំភ្លើងខ្លី  បានចេញយុទ្ធនាការប្លន់មួយនេះ  ដោយបានបិទបាំង
អត្តសញ្ញាណរបស់ខ្លួន     ដោយបិទមុខជាមួយនឹងកន្សែង  ក៏ដូចជា ការពាក់មួក អំឡុង
ពេលនៃការចេញប្លន់នោះ    ពួកគេក៏មានការគំរាមបាញ់ក្រុមមនុស្ស ដែលនៅទីនោះផង
ដែរ បើសិនណា មានការតដៃពីសំណាក់សមត្ថកិច្ច។

ដោយឡែក លោក Philippe អះអាងបន្ថែមថា  ភ្លាមៗនោះ  ក្រុមមន្រ្តីជំនាញក៏បានចុះធ្វើ
ការអន្តរាគមន៍    តែមិនមានការបាញ់បោះនោះទេ  ស្របពេលដែលគ្មានបុគ្គលណាមួយ
ទទួលរងរបួសធ្ងន់ និងស្រាលនោះទេ៕

ដោយ ៖ ពិសី
ប្រភព ៖ CNN

 

 


Tags: international news strange news video news pics