CamNews

ព័ត៌មានអន្តរជាតិ 

"ក្តៅៗ" ពេលនេះ មានការចាប់ចំណាប់ខ្មាំង នៅហាង កាហ្វេ ជាសញ្ញាណ ភារវកម្ម ខណៈ ប៉ូលីស កំពុងចរចារ

ព័ត៌មានអន្តរជាតិ ៖ កងកម្លាំងពិសេស អូស្រ្តាលី វិនាទីនេះ កំពុងតែចរចារ ជាមួយនឹងខ្មាន់កាំភ្លើង ដៃប្រដាប់ដោយអាវុធ ដែលកំពុងតែលាក់ខ្លួននៅក្នុងហាងកាហ្វេមួយកន្លែង ក្នុងទីក្រុង Melbou- rne ប្រទេសអូស្រ្តាលី ។


ប៉ូលីសក្នុងស្រុក ទទួលបានទូរស័ព្ទប្តឺងភ្លាមថាមានករណីចាប់មនុស្ស ២ នាក់ធ្វើជា ចំណាប់ខ្មាំង នៅហាងកាហ្វេមួយកន្លែងដែលមានឈ្មោះ Rye មានទីតាំងនៅនឹងផ្លូវកែង Point Nepean Road  និងផ្លូវ Ozone Street ទីក្រុង Melbourne ។ ហេតុការណ៍ចាប់ចំណាប់ខ្មាំង  លើកនេះ ត្រូវបានគេ សន្មត់ជាជំហានដំបូងអោយដឹងថា អាចជា សកម្មភាពភារវកម្ម ខណៈ  បានកើតឡើង នាព្រឹកព្រ លឹមថ្ងៃសៅរ៍នេះ វេលាម៉ោង ៧ និង ៣០ នាទីព្រឹក ។

ផ្លូវហាយវេ The Nepean ត្រូវបានអាជ្ញាធរក្នុងស្រុក សម្រេចបិទផ្អាកការធ្វើចរាចរណ៍ ខណៈក្រុម ការងារមន្រ្តីពាក់ព័ន្ធកំពុងតែដាក់ពង្រាយនៅតំបន់កើតហេតុ។ វិនាទីនេះ    មន្រ្តីប៉ូលីស កំពុងតែ ចរចារជាមួយនឹងបុរសជាខ្មាន់កាំភ្លើងនៅឡើយ ខណៈគេបានចាប់ចំណាប់ខ្មាំង ២ នាក់បង្ខាំងទុក នៅក្នុងហាងកាហ្វេ ក្នុងនោះ ម្នាក់គឺជាថៅកែហាង។ ពលរដ្ឋក្នុងស្រុក ជាពិសេស ពលរដ្ឋរស់នៅ កន្លែងកើតហេតុ ពិតជាមានភាពអន្ទះសាជាខ្លាំង ពាក់ព័ន្ធនឹងហេតុការណ៍ចាប់ចំណាប់ខ្មាំងលើក នេះខណៈពួកគេសង្ឃឹមថា ចំណាប់ខ្មាំងទាំង ២ នាក់នោះ នឹងមិនអីទៅចុះ ។  "ហេតុការណ៍កើត ឡើងជាបន្តបន្ទាប់ ក្រុមការងារ យើងខ្ញុំ នឹងផ្សាយជូន បន្តបន្ទាប់ទៀត ដូច្នេះ សូមរង់ចាំតាមដាន ដាននិងទស្សនាទាំងអស់គ្នា" ៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖​ ABC


Tags: Int news Breaking news World news Unt news Hot news Australia Perth Canberra Sydney Hostage