CamNews

ព័ត៌មានអន្តរជាតិ 

ឈាមស្រែកហៅឈាម! រូបថត Selfie នៅលើហ្វេសបុកបង្ហាញភស្តុតាងដើម្បីផ្តន្ទាទោសឃាតករ

កាណាដា៖ កញ្ញា Cheyenne Rose Antoine អាយុ ២១ឆ្នាំ បានសារភាពកាលពីថ្ងៃច័ន្ទថា ខ្លួនបានសម្លាប់កញ្ញា Brittney Gargol អាយុ ១៨ឆ្នាំកាលពី២ឆ្នាំមុនមកម្លេះ។

កាលនោះ កញ្ញា Gargol ត្រូវបានគេរកឃើញសាកសពនៅជិតកន្លែងចាក់សំរាមមួយនៅឯ Saskatoon, Saskatchewan ជាមួយនឹងខ្សែក្រវ៉ាត់របស់ Antoine នៅក្បែររាងកាយរបស់នាង។


Antoine ត្រូវបានផ្តន្ទាទោសឱ្យជាប់គុកចំនួន ៧ឆ្នាំពីបទមនុស្សឃាត ក្រោយពេលដែលនាងត្រូវបានកំណត់អត្តសញ្ញាណថាជាជនសង្ស័យបន្ទាប់ពីនាងបានបង្ហោះរូបថត Selfie មួយនៅលើហ្វេសប៊ុករបស់អ្នកទាំងពីរដោយបង្ហាញថានាងពាក់ខ្សែក្រវ៉ាត់ប៉ុន្មានម៉ោងមុនពេលកញ្ញា Gargol បានស្លាប់។

ជនល្មើស Antoine បាននិយាយថាពេលនោះ ពួកគេបានស្រវឹងហើយបានឈ្លោះប្រកែកគ្នាជាខ្លាំងទើបធ្វើឲ្យនាងវាយ និងច្របាច់ក កញ្ញា Gargol រហូតដល់ស្លាប់។

នាងបានរៀបរាប់តាមរយៈមេធាវីរបស់នាងថា "ខ្ញុំនឹងមិនអត់ទោសឱ្យខ្លួនឯងនោះទេ។ ទោះជាខ្ញុំនិយាយអ្វី ឬធ្វើអ្វីក៏ដោយក៏មិនអាចឲ្យនាងត្រលប់មកវិញបានដែរ។ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ... វាជារឿងសោធនាកម្មមួយដែលមិនគួរកើតឡើងនោះទេ" ៕


ប្រែសម្រួល៖ ច័ន្ទ

ប្រភព៖ ប៊ីប៊ីសុី 


Tags: International news Cheyenne Rose Antoine Brittney Gargol