មនុស្សប្រុសស្ទើរតែ ៩៩% តែងតែខ្វល់ខ្វាយទៅលើបញ្ហា គុណភាពមេជីវិតឈ្មោលរបស់ខ្លួន។ អ្នកទាំងអស់គ្នា ប្រហែលជាដើររក និងសាកល្បងវិធីសាស្រ្តជាច្រើនរួចមកហើយ ត្រូវអត់? ពុំសូវទទួលបានប្រសិទ្ធភាពដូចចិត្តទេមែនទេ? តោះ ថ្ងៃនេះ យើងខ្ញុំនឹងធ្វើការលើកយកវិធីសាស្រ្តធម្មជាតិមួយ ដែលងាយស្រួលរក និងអនុវត្ត។
ការញ៉ាំគ្រាប់ធុញ្ញជាតិ ដែលអ្នកទាំងអស់គ្នាតែងតែមើលរំលង វាពិតជាអាចជួយក្នុងការបង្កើនសុខភាពរបស់មេជីវិតឈ្មោលបានយ៉ាងល្អ។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា បុរសដែលញ៉ាំផ្លែអាល់ម៉ុន កៅឡាក់ និង វ៉ាល់ណាត់ (Walnut) លាយបញ្ចូលគ្នាជារៀងរាល់ថ្ងៃក្នុងរយៈពេល ១៤ សប្តាហ៍ លោកអ្នកនឹងបានឃើញនូវប្រសិទ្ធភាពដ៏អស្ចារ្យជាមិនខាន។
ការសិក្សានេះ បានធ្វើឡើងនៅទូទាំងពិភពលោកខាងលិច នៅពេលដែលគេរកឃើញថា មានការធ្លាក់ចុះនៃចំនួនមេជីវិតឈ្មោល មានការទាក់ទងនឹងផ្សែងបំពុល ផ្សែងបារី និងរបបអាហារ។
ប្រហែលមួយក្នុងចំណោមគូស្វាមីភរិយា ៧ នាក់ មានការលំបាកក្នុងការមានផ្ទៃពោះ ហើយប្រហែល ៤០% -៥០% នៃករណីនេះ គឺ មកពីខាងបុរស។
អ្នកវិទ្យាសាស្ត្របានបែងចែកបុរសដែលមានសុខភាពរឹងម៉ាំចំនួន ១១៩ នាក់ដែលមានអាយុចន្លោះពី ១៨ ឆ្នាំទៅ ៣៥ ឆ្នាំជាពីរក្រុម៖
- មួយក្រុមបន្ថែម គ្រាប់ធុញ្ញជាតិ ៦០ ក្រាម ក្នុងមួយថ្ងៃទៅលើរបបអាហារធម្មតា
- មួយក្រុមទៀត មិនបានផ្លាស់ប្តូរទៅលើអ្វីដែលពួកគេបានញ៉ាំនោះទេ
អ្វីដែលពិសេសនោះគឺ នៅក្នុងក្រុមដែលបន្ថែមគ្រាប់ធុញ្ញជាតិ គេសង្កេតឃើញថា មានមេជីវិតឈ្មោលប្រសើរឡើងទៅលើ៖
បរិមាណ ១៤%
ថាមពល ៤%
ការបន្លាស់ទី (ចលនា) ៦%
រូបសាស្រ្ត (រូបរាង និងទំហំ) ១%
ទាំងអស់នេះ គឺជាប៉ារ៉ាម៉ែត្រដែលអង្គការសុខភាពពិភពលោក (WHO) កំណត់ថាគុណភាពមេជីវិតឈ្មោលរបស់បុរសអាចនឹងមានកូនបាន។
ប៉ុន្តែទន្ទឹមនឹងនេះ យើងត្រូវលើកទឹកចិត្តដល់អ្នកដែលមានបញ្ហាទាំងអស់នេះ ដោយការឈប់ផឹកស្រា បញ្ឈប់ការជក់បារី បរិភោគអាហារល្អៗ និងហាត់ប្រាណ។
តោះ សាកល្បងទាំងអស់គ្នា ៕
ប្រភព៖ ប៉ីប៉ីស៊ី