ព័ត៌មានអន្តរជាតិ ៖ ទារិកាតូចមួយរូប បានប្រសូត្រ ចេញ ពី ផ្ទៃម្តាយ ខណៈភ្ជាប់មកជាមួយនឹង បំណែកគ្រាប់បែក ជាប់នឹងថ្ងាសរបស់នាង ។ គួរបញ្ជាក់ ថា ហេតុការណ៍កម្រនឹងកើតមានឡើង ប្រការនេះ ត្រូវបានគេមើលឃើញថាកើតមានឡើងចំពោះស្រ្តីជាម្តាយម្នាក់ដែលរស់នៅក្នុងទីក្រុង Aleppo ប្រទេសស៊ីរី ។ លោកស្រី បានធ្លាក់ខ្លួនក្លាយទៅជា ជន រងគ្រោះ បំផ្ទុះគ្រាប់បែកអត្តឃាត
ស្រ្តីរងគ្រោះម្នាក់នេះ ខណៈ ពរពោះ កូនបាន ៩ ខែ នោះ ត្រូវ បានក្រុមការងារ ចាប់បញ្ជូនទៅ សង្គ្រោះនៅឯមន្ទីរពេទ្យ Mashfa al Midani ភាគកណ្តាលទីក្រុង Aleppo ប្រទេសស៊ីរី ។ នាង រង គ្រោះជាខ្លាំង អំឡុងការវាយប្រហារ តាមអាកាស មាន ជា ការបំផ្ទុះគ្រាប់បែក ដែលបានវាយប្រ ហារទៅលើ បរិវេណ ប្រជាជនរស់នៅ ទីនោះហើយ ស្រ្តីជាជនរងគ្រោះ រស់នៅជាមួយនឹងកូនតូច ៗរបស់នាង ។
យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ពីសំណាក់ ក្រុមវេជ្ជបណ្ឌិតអោយដឹងថា ទារិកាតូចខាងលើ រងរបួសស្រាលតែប៉ុណ្ណោះ ខណៈស្រ្តីជាម្តាយរងរបួសធ្ងន់ ទទួលរង បំណែកកំទេចកំទី គ្រាប់បែក ចំផ្ទៃមុខ និងខ្លូនប្រាណ ខណៈបំណែកគ្រាប់បែក មួយនោះ ខ្ទាត ចាក់ចូលក្នុងពោះរបស់នាង ។ មានភាពភ័យខ្លាចជាខ្លាំង ពាក់ព័ន្ធនឹងអាយុជីវិតម្តាយកូន ក្រុមវេជ្ជបណ្ឌិត បានសម្រេច ធ្វើការវះ កាត់ភ្លាមៗ រហូតទទួលបានជោគជ័យ ។ ជាមួយ នឹងសន្លឹក រូបថត ( photos ) បង្ហោះផ្សាយ នៅ ទំព័រហ្វេសប៊ុក បង្ហាញអោយដឹងថា ទារិកាតូច ត្រូវ បានគេវះ កាត់ចេញពី ពោះម្តាយ ជាមួយនឹង បំណែក គ្រាប់បែក ជាប់នឹងថ្ងាសរបស់នាងតូច ។
ដំបូងឡើយ ទារិកាតូច មានសភាពដូចជា បាត់ដង្ហើមបាត់ទៅហើយ (ស្លាប់) ប៉ុន្តែក្រុមវេជ្ជបណ្ឌិត ព្យាយាមសង្គ្រោះអាយុជីវិតរូបនាង ទាល់ តែបាន ។ ខណៈមើលឃើញជាក់ស្តែងនឹងភ្នែក ថាពិត ជាមានបំណែកគ្រាប់បែក ជាប់នឹងក្បាល ទារិកា តូចពិតប្រាកដមែន វេជ្ជបណ្ឌិតម្នាក់ លាន់មាត់ អោយដឹងថា ៖ អូ ព្រះជាម្ចាស់ នេះពិតជា បំណែក គ្រាប់បែក ពិតប្រាកដមែន សំណាងណាស់ នាងតូចមានសុខភាពល្អ និងរួចពីសេចក្តីស្លាប់ ៕
ប្រែសម្រួល ៖កុសល
ប្រភព ៖ អ័រតេ