ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិអូស្រ្តាលីម្នាក់ ដែលបានចេញទៅកាន់ ប្រទេសស៊ីរី ដើម្បីប្រយុទ្ធ ជាមួយ ក្រុមឧទ្ទាមរដ្ឋ ឥស្លាម IS កាលពីយប់មិញនេះ បានវិលត្រឡប់មកកាន់ ស្រុក កំណើតវិញ ក្រោយពីត្រូវបាន ចាប់ខ្លួននៅអាល្លឺម៉ង់។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០១៥ នេះ ទៀតថា បន្ទាប់ ពីត្រូវបានឃុំខ្លួន និងសួរចម្លើយដោយ សហព័ន្ធ ប៉ូលិស អូស្រ្ដាលី នៅព្រលាន យន្តហោះ ទីក្រុង ម៉ែលប៊ន ក្រោយពេលដែលរូបលោក មកដល់ ភ្លាមៗនោះ អាស្ល៊ី ឌីបល វ័យ ២៣ឆ្នាំ ត្រូវបានដោះ លែង និងរង់ចាំការស៊ើបអង្កេត បន្ថែមទៀត ដោយមិន មានជាប់ទោសអ្វីឡើយ។
លោក ឌីបល ជាជនជាតិ អូស្រ្តាលី បានចាកចេញពីស្រុកកំណើតទៅចូលរួមជាមួយនឹងកងកម្លាំង ក្រុម ឃឺដ ដើម្បី ប្រយុទ្ធប្រឆាំងជាមួយនឹង ក្រុមឧទ្ទាមឥស្លាមនិយម IS កាល ពី ក្នុង ខែឧសភា បើ ទោះ ជាមានការព្រមានហាមឃាត់ ពីរដ្ឋាភិបាល មិនឲ្យ មានប្រជាជនណា ទៅចូលរួមប្រយុទ្ធ ក្នុង ជម្លោះនេះ ក៏ដោយ។
គួរបញ្ជាក់ផងដែរថា ស្ថិតក្រោមការណែនាំច្បាប់ថ្មី គ្រប់ពលរដ្ឋដែលធ្វើដំណើរទៅកាន់តំបន់មជ្ឈិម បូព៌ា ដើម្បី ចូលរួមក្នុងជម្លោះជាមួយភាគីណាមួយក៏ដោយនឹងត្រូវបានដកសញ្ជាតិរបស់ខ្លួនខណៈ ដែលពលរដ្ឋរបស់អូស្រ្តាលី ផ្ទាល់ត្រូវប្រឈមមុខនឹងការកាត់ ទោស ប្រសិនបើពួកគេត្រូវបាន រក ឃើញ ថា មានជាប់ពាក់ព័ន្ធនឹងជម្លោះណាមួយ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល