ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស អាស៊ីវ័ន កាលពីវេលាព្រឹកមិញនេះ
បានចេញអត្ថបទផ្សាយមួយទាក់ទិន ទៅនឹង Bar ទឹកកកមួយកន្លែង ដែលមានឈ្មោះ
ថា Minus5 ពិតជាទទួលបានការពេញនិយមជាខ្លាំង ពីសំណាក់ក្រុមអតិថិនជន។
គួរបញ្ជាក់ផងដែរថា Minus5 គឺជា Bar ទឹកកកមួយកន្លែង ដែលមានទីតាំងនៅក្នុងទី
ក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ។ ពិតណាស់ កាលដែលនិយាយពីទឹកកកហើយនោះ
វាពិតជាត្រជាក់ ដោយមិនចាំបាច់ ជម្រាបអោយដឹងជាមុននោះទេ។ តួយ៉ាង Minus5
ត្រូវបានគេធ្វើឡើងពីទឹកកកសុទ្ធ ប្រទេសកាណាដា ១០០ % ។ យ៉ាងណាមិញ បើ
តាមប្រភពសារព័ត៌មានដដែលបន្ថែមថាសីតុណ្ហភាពក្នុង Bar ទឹកកកមួយនេះ មាន
កំរិតដល់ទៅ ដកប្រាំអង្សា។ ខាងក្រោមនេះ គឺជារូបភាពមួយចំនួន ស្តីពីទិដ្ឋភាពរួម
នៅក្នុង Bar ទឹកកកមួយនេះ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ អាស៊ីវ័ន