CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ថ្ងៃប្រយុទ្ធ ដ៏ខ្លាំងក្លា បំផុត ទ័ពអាកាស US សម្លាប់ ISIS បានម្តង ៥០ នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ សមាជិកក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ដល់ទៅ ៥០ នាក់ សេចក្តីរាយ ការណ៍បញ្ជាក់អោយដឹងថា បានស្លាប់បាត់បង់ជីវិតអស់ទៅហើយ នៅថ្ងៃប្រយុទ្ធដ៏ខ្លាំង ក្លា មានការប៉ះ ទង្គិច ជាមួយនឹងក្រុមវាយប្រហារចម្រុះ តាមអាកាសដឹកមុខដោយសហរដ្ឋអាមេរិក ទៅលើទីក្រុងជាប់ ព្រំដែន ទីក្រុង Kobani នៃប្រទេស ស៊ីរី នេះបើតាមការគូសបញ្ជាក់អោយដឹង ពីក្រុមសង្កេតការណ៍ ។

របាយការណ៍ បន្តអោយដឹងថា ការវាយប្រហារ តាមអាកាសចម្រុះដឹកមុខដោយ  សហរដ្ឋអាមេរិកមួយ នេះ ត្រូវបានធ្វើឡើង នៅយប់ថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ ខណៈមានសេចក្តីរាយកា រណ៍ អោយដឹងថា ជាការវាយប្រហារ សម្លាប់សហាវបំផុត ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង ប្រឆាំងទៅ  នឹង ISIS  សម្លាប់​បានរាប់សិបនាក់ ចាប់តាំងពីមានការវាយប្រហារ នាពាក់កណ្តាលខែ កញ្ញា ឆ្នាំកន្លងទៅ ។

បន្ថែមពីលើនេះ ក្រុមអង្កេតការណ៍ បញ្ជាក់អោយដឹងថា ការវាយប្រហារតាមអាកាស ប្រឆាំង ISISបាន បើកយុទ្ធនាការរបស់ខ្លួន ប្រមាណ ៤០ ដង ទៅលើ ទីក្រុង និងជុំវិញទីក្រុង Raqqa  ជាទីក្រុង ដែលជា មូលដ្ឋានធំ នៃក្រុម រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ។ គោលដៅចម្បង នៃការវាយប្រហារ តាមអាកាស គឺ ផ្តោតសំខាន់ទៅលើ ២ ទីតាំងចម្បង​នោះគឺ ទីក្រុង និងមូលដ្ឋានទ័ពអាកាស Division  17  ក្រោយពីរឹប អូសបាន និងដណ្តើមគ្រប់គ្រងបាន ពីយោធា ស៊ីរី នាដើមឆ្នាំនេះ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Egypt ISIS