CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ ១៦ នាក់ស្លាប់ ១៥ នាក់របួស ខណៈច្រើននាក់ បន្តបាត់ខ្លួន ក្រោយបាក់រលំ ដំបូលព្រះវិហារ មួយកន្លែង

ព័ត៌មានអន្តរជាតិ ៖​ ឧប្បដិហេតុរលំដំបូលព្រះវិហារឥស្លាមមួយកន្លែងស្ថិតនៅខេត្ត ឡាហ័រ ភាគ ខាង កើតប្រទេសប៉ាគីស្ថាន បានកើតឡើងកាលពីថ្ងៃ   អង្គារ  ម្សិល​មិញនេះ បណ្តាលឲ្យ មនុស្ស ១៦ នាក់​ស្លាប់, ១៥នាក់រងរបួស, និង សាសនិកមួយចំនួនទៀតបន្តជាប់ខ្លួននៅក្រោមគំនរ បាក់បែក នៃដំបូល អគារនោះនៅឡើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បាន   ចេញផ្សាយនៅថ្ងៃពុធ ទី១០ ខែកញ្ញា នេះថា ក្រុមសង្គ្រោះ កំពុង ស្ថិតនៅនឹងកន្លែងកើតហេតុនៅឡើយ ដើម្បីស្វែងរកមនុស្សបាត់ខ្លួនជាបន្តទៀត ។ ចំពោះ មូលហេតុ នៃការរលំនេះ ត្រូវបានក្រុមសង្គ្រោះសង្ស័យថា បណ្តាលមកពីភាពចាស់ ទ្រុឌ ទ្រោមនៃអគារ ហើយក៏ បានទទួលរងនូវភ្លៀងខ្យល់ខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

គួរបញ្ជាក់ថា អាជ្ញាធរប៉ាគីស្ថាន  បានចាត់ទុក  ការរ លំ អគារព្រះវិហារ នេះ ថាជាប់ពាក់ព័ន្ធនឹង ភ្លៀង ធ្លាក់ យ៉ាងគំហុក ដែលបក់បោកលាយឡំជាមួយនឹងខ្យល់ព្យុះមូសុង  នៅភាគខាងជើង និង ខាងកើត ប្រទេសប៉ាគីស្ថាន កាលពីចុងសប្តាហ៍មុននេះ ដែលបាន   បង្ក ជាគ្រោះទឹកជំនន់ យ៉ាងអាក្រក់ជា ទីបំ ផុត ហើយបានសម្លាប់មនុស្សជាង ៤០០នាក់តែរយៈពេល ៥ ថ្ងៃ ប៉ុណ្ណោះ៕

ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news Pakistan Kabul Mosque