CamNews

ព័ត៌មានអន្តរជាតិ 

ប្រតិកម្ម នំ Cookie ផលិតពីកញ្ឆា បុរសជំទង់ លោតសម្លាប់ខ្លួន ពីជាន់ ទី ៤ ស្លាប់ទាំងកម្រោល

ព័ត៌មានអន្តរជាតិ ៖ អំឡុងខែ មីនា ឆ្នាំ ២០១៥ នេះ ពលរដ្ឋគ្រប់គ្នា មានភាពភ្ញាក់ផ្អើលជាខ្លាំងទៅ នឹងព័ត៌មានចម្រូងចម្រាស់ ស្តីពី យុវជនមួយរូប ដែល    មាន ឈ្មោះថា Levy Thamba នោះ បាន លោតសម្លាប់ខ្លួន ស្លាប់ពីជាន់ទី ៤ បន្ទាប់ពីទទួលទាន នំ ផលិតចេញពី កញ្ឆា ។ចាប់តាំងពីពេល នោះមក មន្រ្តីពាក់ព័ន្ធសុខាភិបាល មមាញឹកជាខ្លាំង ក្នុងការស្វែងរក មូលហេតុអ្វីបានទៅជាយ៉ាង ដូច្នេះ ?


យោងតាមរបាយការណ៍ប៉ូលីស របាយការណ៍ក្រុម   កោសល្យ វិច័យសាកសព និងកិច្ចសម្ភាសន៍ ដោយផ្ទាល់ជាមួយនឹង​ អ្នកលក់នំ ក៏ដូចជា មិត្តភក្កិ  ជ នរងគ្រោះ ដែលធ្លាប់អោយនំ Cookie ទៅ ដល់ដៃជនរងគ្រោះ Levy មជ្ឈមណ្ឌលការពារ និង ទប់ ស្កាត់  ជម្ងឺឆ្លង បានចេញផ្សាយ នូវរបាយ ការណ៍ផ្លូវការ ផ្តល់ជាព័ត៌មានលម្អិត ដែលនាំអោយយុវជន Levy Thamba វ័យ ១៩ ឆ្នាំ ឈានទៅ ដល់ករណីស្លាប់បាត់បង់ជីវិត ។

ស្ថិតនៅក្នុងវ័យ ២៣​ឆ្នាំ មិត្តភក្កិជនរងគ្រោះ បានទិញនំ cookie ពីហាង  ទំនិញមួយកន្លែង ដោយ មានភ្ជាប់ស្លាកសញ្ញាយ៉ាងច្បាស់ៗអោយដឹងថា ៖ "នំ Cookie នៃផលិតផល កញ្ឆាមួយនេះពុំទាន់  បានត្រួតពិនិត្យសារធាតុចម្លងរោគ និង ភាពខ្លាំងរបស់វានៅឡើយទេ ខណៈ ផ្សំពី គ្រឿងផ្សំ អស កម្មមួយចំនួនផ្សេងទៀត ស្របពេលវត្តមាន គ្រឿងផ្សំ សកម្ម នៃ   សារជាតិញៀន THC មានដល់ ទៅ 65 mg THC/6.5 servings."  ។ HTC (Tetrahydro Cannabinol)    គឺ ជា សារជាតិ​គីមី​នៅក្នុង​កញ្ឆា​ ។  THC អាច​ឆ្លងកាត់​ចរន្ត​ឈាម ហើយ​  ភ្ជាប់​ខ្លួន​  វា​ទៅ​នឹង​ សរសៃប្រសាទ​សម្រាប់​ទទួល Receptor) របស់​កោសិកា​សរសៃវិញ្ញាណ​បាន​យ៉ាង   ​ឆាប់រហ័ស​ជាទីបំផុត ។ ក៏ប៉ុន្តែ​មិន​មែន​គ្រប់​តំបន់​ទាំងអស់​នៃ​ខួរក្បាល​សុទ្ធតែ​ត្រូវ THC វាយលុក​ក្នុង​បរិមាណ​ដូចគ្នា​នោះទេ ។ តំបន់​ខ្លះ​មាន THC តោង​ជាប់​ច្រើន ឯ​តំបន់​ខ្លះ​ទៀត​មាន THC តោង  ​ជា ប់​តិចតួច​ទេ ។​ THC នឹង​ធ្វើឲ្យ​ខូច​បង់​វិញ្ញាណ ដែល​សម្គាល់​អំពី​ពេលវេលា ហើយ  ​កាត់បន្ថយ​ សមត្ថភាព​  សម្រាប់​បំពេញ​ការងារ​ទាំង ឡាយ​ណា​ដែល​តម្រូវ​ឲ្យមាន ​ការប្រមូ​ល​ផ្តុំ​អារម្មណ៍ ការផ្លាស់ប្តូរ​ប្រតិកម្ម ឬ តម្រូវឲ្យ​មាន​ការសម្រ​ប​សម្រួល​ឥរិយាបថ ។ ​តំបន់​នៃ​ខួរក្បាល​ដែល​មានឈ្មោះ​ថា ប្រព័ន្ធ​   លីម ប៊ិក (Limbic System) ដែល​ជា​ប្រព័ន្ធ​មួយ​មាន​ភារៈ​ត្រួតត្រា​ការ​រំជួលចិត្ត​ក៏​នឹង​ត្រូវ​ទទួល​ ការវាយលុក​របស់ THC ដែរ ។ ទន្ទឹមនឹងនោះ THC ជះ​ឥ​ទិ្ធ​ផល​ផងដែរ​ដល់​វិញ្ញាណ​ដែល​កើតមាន​ដោយ  ​ការ​ផ្តល់​សញ្ញា (​សញ្ញា​វិញ្ញាណ​ដូច​ជា​ការ​ស្តាប់ ការដឹង​រសជាតិ និង​ការ​ធុំក្លិន​) ហើយ​ធ្វើឲ្យ​សង្វាក់​បេះដូង​ដើ​រលឿន បើក​សរសៃឈាម​ឲ្យ​រីក​ធំ (​ជាពិសេស​គឺ​សរសៃឈាម​ស្ថិតនៅ​លើ​ផ្ទៃ​ស​នៃ​កែវភ្នែក​) ព្រមទាំង​បង្កើត​នូវ​អារម្មណ៍​ភ័យខ្លាច    ប្រការ​មួយ​ទៀត គឺ​វា​នឹង​បង្កើន​កម្រិត​នៃ​ការឆ្លង​មេរោគតាមប្រព័ន្ធដកដង្ហើម​ របស់​អ្នក ​ដែល​ប្រើប្រាស់​វា​ថែមទៀត​ផង ។

របាយការណ៍ ពីអ្នក   ជំនួយការ  លក់នំ Cookie ខាងលើ ណែនាំអោយអតិថិជន បែងចែកនំនោះ ទៅជា ៦ ចំណែក ដោយ  ទទួលទា  នម្តងត្រឹមតែមួយចំណែកបានហើយ ខណៈ ១ ចំណែកនៃនំ Cookie ផលិត  ពី   កញ្ឆាមួយនេះ មានផ្ទុកសារជាតិ   THC  ១០ ក្រាម ។ ក្រោយមក​ ជនរងគ្រោះ បន្ទាប់ពីទទួលទាន នំ Cookie មួយចំនិត គេអះអាងថា ពុំមា នប្រតិកម្មអ្វីនោះទេ ដោយ គេទទូច ទទួលទាន នំ Cookie ទាំងអស់ផ្ទាល់តែម្តង រហូតនាំអោយគាត់មានប្រតិកម្មឆៀវឆាវ និងនិយាយ មិនប្រក្រតី   ជាដើម ។ រយៈពេល ៣ ម៉ោងក្រោយមក សោកនាដកម្ម ស្លាប់ ក៏បានកើតមានឡើង ពោល  យុវជន វ័យក្មេង រូប   នេះ លោក Thamba បានលោត  សម្លាប់ខ្លួន ពីអាគារជាន់ទី ៤ ពីរដ្ឋ Colorado សហរដ្ឋ   អាមេរិក ដោយ សារតែប្រតិបត្តិខ្លាំង សារ ជាតិកញ្ជា ។ ក្រោយស្លាប់បាត់បង់ ជីវិត ក្រុម   កោសល្យវិច័យ  សាកសព បានធ្វើតេស្តិ៍រកឃើញ សារជាតិ THC ដល់ទៅ 7.2 ng/mL នៅ ក្នុងឈាមជនរងគ្រោះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ischoolguide


Tags: Int news Breaking news World news Unt news Hot news USA United States UN Colorado