CamNews

យល់ដឹង 

លក្ខណៈទាំង៣១ យ៉ាងរបស់ស្រ្តី គ្រប់លក្ខណ៍

យល់ដឹង ៖ ស្រ្តីដែលប្រកបដោយ លក្ខណៈ៣១យ៉ាង ហៅថាស្រីគ្រប់លក្ខណ៍ៈ

១. មិនចេះអេចអូច និយាយដើមគេ ។

២. ចេះគួរសមក្រោក ទទួលមាតាបិតា និងស្វាមី ។

៣. ដឹងគុណ តបគុណ មាតាបិតាញាតិសន្តាន ទាំងពីរខាង ។

៤. មិនចេះ ដេកថ្ងៃ ។

៥. មិនភ្លីភ្លើភ្លេចមុខ ភ្លេចក្រោយ ។

៦. ចេះថែទាំ របស់ទ្រព្យ ។

៧. មិនផិតក្បត់ ស្វាមី ។

៨. មិនចេះ ប្រច័ណ្ឌស្វាមី ។

៩. គ្មានកលមាយា ។

១០. មិនរំសាយសក់ ឲ្យគេឃើញ ។

១១ . មានចិត្តអត់ ធន់ធ្ងន់ធ្ងរ ។

១២. មានជើងស្រាល មិនដើរតន្ត្រំក្តុងក្តាំង ។

១៣. មិនឈរឬអង្គុយ សំញែងកាយឲ្យគេឃើញ ។

១៤. មិនដើរញ៉ិកញ៉ក់ កាច់រាង ។

១៥. ចេះសង្រួមភ្នែក មិនក្រឡេករឡេមរឡាម ។

១៦. មានដំណើរល្អ មិនគ្រលែងកាយចំទយគូទ ។

១៧. មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ ។

១៨. មានសំឡេង តិចច្បាស់លាស់ មិននិយាយឡូឡា ។

១៩. មិនចេះឡេះឡោះ លេងសើច ។

២០. មិននិយាយផ្តោះផ្តង ចំពោះបុរសនិងស្រ្តី ។

២១. មិនទំរន់ធ្វើការណា ធ្វើទាល់តែហើយការនោះ ។

២២. ទៅទីណាឆាប់ត្រឡប់វិញ មិនញៀនអង្គុយផ្ទះគេ ។

២៣. ចេះទុកដាក់ឥវ៉ាន់ ក្នុងពេលគួរទុកដាក់ ។

២៤. ចេះរៀបចំ ផ្ទះសំបែង ។

២៥. ចេះតុបតែងគ្រឿង ឧបភោគបរិភោគ ។

២៦. ខ្លាចចិត្តស្វាមីមាតាបិតា ហើយគោរពតាមឱវាទ ។

២៧. បរិភោគចំណីអាហារ ក្រោយស្វាមីនិងមាតាបិតា ។

២៨. ឈប់បរិភោគ មុនស្វាមីនិងមាតាបិតា ។

២៩. ដេកលក់ក្រោយស្វាមី ។

៣០. ភ្ញាក់មុនស្វាមី ។

៣១. មានមេត្តាករុណា ចេះធ្វើបុណ្យទាន ។

ស្ត្រីដែលប្រកបដោយលក្ខណៈ គ្រប់ពេញទាំង៣១នេះ ហៅថាស្រីគ្រប់លក្ខណ៍ បើមិនពេញទេ មានខ្វះខាតខ្លះ ហៅថាស្រីខាតលក្ខណ៍ បើមានត្រង់នេះខ្លះត្រង់នោះ ខ្លះរដាច់រដោចហៅថាស្រី ដាច់លក្ខណ៍ ឬមីកំដាច់លក្ខណ៍ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news