ព័ត៌មានអន្តរជាតិ ៖ ជាលទ្ធផល ជនសង្ស័យ ៣ រូប ត្រូវបានចាប់ឃាត់ខ្លួន ពោល ២ នាក់ ជាជន ស៊ីវិល ខណៈ ១ នាក់ជាមន្រ្តីប៉ូលីស ជាប់ពាក់ព័ន្ធ ពីបទរំលោភ ក្មេងស្រីជំទង់ ពីរនាក់បូករួចយក ពួកគេ (ជនរងគ្រោះ) ទៅចងព្យួរ ពីលើដើមឈើ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពី គេហទំព័រសារព័ត៌មានបរទេស ស៊ីអិនអិន ។
លើសពីនេះ ប្រភពសារព័ត៌មាន ដដែល បញ្ជាក់អោយដឹងថា រឿងហេតុខាងលើនេះ បានកើត ឡើងនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើង ប្រទេស ឥណ្ឌា ខណៈ អាជ្ញាធរ ប្រចាំរដ្ឋមួយនេះ ក៏កំពុងតែធ្វើការ ស៊ើបអង្កេត ដើម្បីកំណត់ អោយបាន អត្តសញ្ញាណ និងចាប់ឃាត់ខ្លួន ជន សង្ស័យម្នាក់ទៀត ។
យ៉ាងណាមិញ សេចក្តីរាយការណ៍ដដែល អះអាងបន្តអោយដឹងថា ក្រុមគ្រួសារជនរងគ្រោះ កាល ពីពេលកន្លងទៅនេះ មានការត្អូញត្អែរ ថា មន្រ្តីប៉ូលីស បានធ្វើការបដិសេធក្នុងការស្វែងរកក្មេង ស្រីអាយុចន្លោះពី ១៤ ទៅ ១៦ ឆ្នាំ ។
គួរបញ្ជាក់ថា ករណីរំលោភសិទ្ធមនុស្ស នៅក្នុងប្រទេស ឥណ្ឌា ដោយមានតាំងពី ការប្រើប្រាស់ អំពើហឹង្សា និង រំលោភសេពស្ថេវៈ គឺជាបញ្ហាប្រឈម នៅក្នុងប្រទេស ខណៈមានការផ្ទុះការតវ៉ា ជារួម នៅក្នុងប្រទេស ចាប់តាំងពីមានករណី ជនរងគ្រោះ ដែលត្រូវបានគេ រំលោភ លើឡានក្រុង ក្នុងក្រុងនោះ នាងបានសម្រេចចិត្ត ធ្វើអត្តឃាត ក្នុងអំឡុងឆ្នាំ ២០១២ ។
គួររំឭកថា រដ្ឋាភិបាល ប្រទេសនេះ កាលពីឆ្នាំកន្លងទៅ បានធ្វើការរឹតបណ្តឹងច្បាប់ស្តីពីការរំលោភ បំពាន និងការប្រើប្រាស់អំពើហឹង្សា ក្រោយពីមានករណី ផ្ទុះការតវ៉ា ទូទាំងប្រទេស បន្ទាប់ពីការ ចាប់រំលោភបូក ជាច្រើនលើក ច្រើនសា ជាបន្តបន្ទាប់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី