CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទះរលើង ឡានទំនើប បែរជាហោះ ព្រោះ កម្លាំងព្យុះសាហាវ ឆក់យកជីវិត មនុស្ស ១៣ នាក់ ទារកបាត់ខ្លួននៅឡើយ

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ​មនុស្ស ១៣ នាក់ ត្រូវបានគេរាយការណ៍អោយដឹងថា បានស្លាប់ បាត់បង់ជីវិត ដោយសារតែគ្រោះធម្មជាតិ ព្យុះ  សា ហាវវាយ ប្រហារ ទៅលើភាគខាងជើង ប្រទេស ម៉ិចសិក ក្នុងនោះ ក្រុង Ciudad Acuna ទទួលរងគ្រោះ យ៉ាងដំណំ ។


ប្រភពពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ៖ ផ្ទះប្រជាពលរដ្ឋ រាប់រយខ្នង ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងទីក្រុង Ciudad Acuna នៃ Coahuila ជារដ្ឋមួយដែលមាន វត្តមាន ជិតទៅ នឹង ក្រុង  Del Rio រដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ។ ហេតុការណ៍គ្រោះធម្មជាតិ ប៉ុន្មានថ្ងៃ ចុងក្រោយ នេះ ក៏ផ្តល់នូវផលប៉ះពាល់ដូច គ្នាដែរ នៅក្នុងរដ្ឋ តិចសាស់ ដោយបានបណ្តាលអោយមនុស្ស រាប់សិបនាក់ បាត់ខ្លួន ។


ប្រជុំរូបភាព ពីប្រទេស ម៉ិចសិក បង្ហាញជាក់ស្តែងអោយដឹងថា រថយន្ត   ជា  ច្រើន គ្រឿង និងផ្ទះជា ច្រើនរយខ្នង ត្រូវបានបំផ្លាញយ៉ាងដំណំ ខណៈមនុស្សជាច្រើន បាន ទទួល រងរបួសធ្ងន់ និងស្រាល ស្របពេលដែល មានភាពភ័យខ្លាច ថាតួរលេខអ្នកស្លាប់ អាចនឹងមាន ការកើនឡើង ទន្ទឹមនឹងមាន សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មានមនុស្សជា  ច្រើន នៅ ជាប់ក្រោមគំនរ បាក់បែក ។ អភិ បាលក្រុង Coahuila លោក Ruben Moreira ក្នុងដំណើ រទស្សន  កិច្ចទៅកាន់ ទីកន្លែងរងគ្រោះខ្លាំង​ ជាងគេនោះ អោយដឹងថា យុវវ័យ  ១០  នាក់  និង  ក្មេងតូច ៣  នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ទារកតូចម្នាក់ នៅបន្តបាត់ខ្លួននៅឡើយ ក្នុងនោះ  មនុស្ស ១៥០ នាក់ ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីធ្វើការសម្រាកនិងព្យាបាល បន្ទាប់ ពីរងរបួសធ្ងន់ និងស្រាល ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Mexico