ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ទើបតែ ៣៦ ឆ្នាំ អ្នកបើករថយន្តតាក់ស៊ីម្នាក់ មានវត្តមាន មកពីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន នោះ គឺជាគម្រូដ៏មហិមា មិនអាចកាត់ថ្លៃបាន សម្រាប់បុគ្គលឯទៀត នៅពេលដែល គាត់បានសម្រេចចិត្ត ប្រគល់ត្រលប់ ទៅវិញ នូវខ្សែ ក មាស សុទ្ធ ជាង ៣០០ ខ្សែ ដែលបន្សល់ទុក កើតចេញពីការភ្លេចភ្លាំង នៅក្នុងកៅអីអង្គុយផ្នែកខាងក្រោយ នៃរថយន្តតាក់ស៊ីរបស់លោក ។ ខ្សែកមាសសុទ្ធ ៣០០ ខ្សែនោះ មាន ទម្ងន់ប្រមាណ ១ គ.ក និង មានតម្លៃសរុបជាង ៤ ម៉ឺនដុល្លារ ។
វេលារសៀល ម៉ោង ប្រមាណ ១១ និង ៣០ នាទីរសៀលម្សិលមិញនេះ បុរសជា អ្នកបើកបរតាក់ស៊ី រូបនេះ ដែលមានឈ្មោះថា លោក Yang Bojian បានរកឃើញ កញ្ជប់ថង់ពណ៌ខ្មៅមួយ ត្រូវបានភ្លេច យកទៅដោយអ្នកដំណើររបស់ខ្លួន ។ ជាការពិត លោកសារភាពថា ដើម ឡើយ លោកមានបំណង រក្សាវាទុកនៅពេលដែលបានឃើញមាសសុទ្ធចំនួនច្រើនបែបនេះ ប៉ុន្តែ កា រ សម្រេចចិត្តចុងក្រោយ របស់លោក មិនដូច្នេះទេ ពោលលោកបានសម្រេចប្រគល់វាទៅអោយសមត្ថកិច្ច ។
ជាបេក្ខភាពអ្នកបើកតាក់ស៊ី ចាប់តាំងពីឆ្នាំ ២០០១ រកចំនូលបាន ចន្លោះ ពី ៦០០០ ទៅ ៧០០០ យ័ន ក្នុងមួយខែ លោកសារភាពអោយដឹងថា លោកតែងតែប្រ គល់ត្រលប់ទៅវិញ បណ្តាលុយមួយ ចំនួន ទូរស័ព្ទ ក៏ដូចជា របស់របរមួយចំនួនផ្សេងទៀត ទៅអោយម្ចាស់ដើមវិញ បន្ទាប់ពីពួកគេបាន ភ្លេចនៅក្នុងរថយន្តរបស់ខ្លួន ។
គួរបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្នភាព ម្ចាស់ដើមនៃខ្សែក ៣០០ ខ្សែ ខាង លើនេះ ពុំទាន់បានរក ឃើញនិងបញ្ជាក់អត្តសញ្ញាណនៅឡើយទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ សៀងហៃលីស