(ភ្នំពេញ)៖ ក្រុមបាល់ទាត់ក្រសួងការពារជាតិ នឹងបើកទ្វារពហុកីឡដ្ឋានស្ដាតចាស់ ទទួលស្វាគមន៍ក្រុមបឹងកេតអង្គរ ដែលជាក្រុមជើងឯករងពាន Mekong Toyota Club Championship 2015 នាវេលាម៉ោង ៣រសៀលនេះ ដើម្បីកម្ដៅ សាច់ដុំត្រៀមប្រកួតពានក្របខណ្ឌលីកកំពូលកម្ពុជា និងពាន Hun Sen-Cup រដូវកាលថ្មី ។
នេះជាការប្រកួតមិត្ដភាពលើកទី២ របស់ក្រុមក្រសួងការពារជាតិ នៅដើមឆ្នាំ២០១៦នេះ តែជាលើកដំបូង សម្រាប់ក្រុមបឹងកេតអង្គរ បន្ទាប់ពីក្រុម ទាំងពីរបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រមូលផ្ដុំកីឡាករហ្វឹកហាត់ ដើម្បីបន្ដ យុទ្ធនាការប្រកួតប្រជែងពានរង្វាន់ថ្នាក់ជាតិធំៗទាំងពីរខាងលើ ។ ចំពោះជំនួបមិត្ តភាពលើកទី១ របស់ក្រសួងការពារ ជាតិ គឺចាញ់ក្រុមជើងឯកលីកកំពូលកម្ពុជា ៦សម័យភ្នំពេញក្រោន ដោយលទ្ធផល ២-១ នៅលើកីឡដ្ឋាន RSN ។
បើតាមការឲ្យដឹងពីមន្ដ្រីក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ បានបញ្ជាក់ថា ជំនួបមិត្តភាពនេះ គឺមិនមានការលក់សំបុត្រនោះទេ ដោយអនុញ្ញាតឲ្យអ្នក គាំទ្រចូលទស្សនាដោយសេរី ដើម្បីលើកទឹកចិត្តដល់កីឡាករក្រុមទាំងពីរ ខណៈថ្នាក់ដឹកនាំក្រុមទាំងពីរ កំពុងខិតខំពង្រឹងសមត្ថភាពក្រុមជាខ្លាំង ដើម្បីត្រៀមប្រកួតប្រជែងរដូវកាលថ្មី ទាំងពានលីក និងពាន Hun Sen-Cup ៕
ក្រុម ក្រសួងការពារជាតិ
ក្រុម បឹងកេតអង្គរ
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី