CamNews

គ្រោះថ្នាក់ 

ហួសចិត្ត ! កូនប្រុសតិរច្ឆាន ដុតផ្ទះម្តាយស្ទើរឆេះខ្ទេច រួចឆ្លើយថា «ព្រះជាអ្នកបញ្ជាឲ្យធ្វើ»

(អាមេរិក)៖ ប៉ូលិសរដ្ឋ Alaska បានចាប់ខ្លួនបុរសម្នាក់ ដោយចោទប្រកាន់ពីបទបង្កគ្រោះអគ្គីភ័យ បន្ទាប់ពីដុតផ្ទះរបស់ម្តាយចោល រួចបែរជាសារភាពថា ព្រះជាអ្នកបង្គា​ប់ ឲ្យធ្វើទៅវិញ។

កូនប្រុសតិរច្ឆានរូបនេះ ឈ្មោះ Scott G. Willett អាយុ ២៥ឆ្នាំបានគេចបាត់ បន្ទាប់ពីគេបានដុតផ្ទះ​ម្តាយប​ង្កើត ដែលស្ថិតនៅផ្លូវ 249 Wildcat Shoals បណ្តាលឲ្យភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ ហើយអ្នកជិតខាង ដែល​បានឃើញហេតុការណ៍ ក៏ប្រញាប់រាយការណ៍ ទៅសមត្ថកិច្ចភ្លាមៗដែរ។ តាមរយៈរូបភាព ដែលចាប់បានក្នុងកាមេរ៉ា​សុវត្ថិភាព នៅក្បែរនោះ បង្ហាញឲ្យឃើញភ្លើង កំពុងឆាបឆេះ​ពីក្រោយផ្ទះ ស្ទើរតែជិតដល់គ្រែដេកទៅហើយ មុនពេលជនបង្កហេតុចាក​ចេញ បាន៣០វិនាទីប៉ុណ្ណោះ។

លុះពេលត្រូវចាប់ខ្លួន ដោយមានភស្តុតាងគ្រប់គ្រាន់ ទើបគេសារភាពប្រាប់ប៉ូលិសថា ខ្លួនដុតផ្ទះម្តាយក៏ព្រោះតែ ទទួលបញ្ជាពីព្រះ​ ដែលហេតុ​ផល នេះមិនបានធ្វើឲ្យ ក្រុមសមត្ថកិច្ចជឿឡើយ។ មិនមានការបញ្ជាក់ថា ស្ត្រីជាម្តាយជនបង្កហេតុ ស្ថិតនៅក្នុងផ្ទះឬយ៉ាង​ណាទេ។ ចំណែកឯ Willett ត្រូវបញ្ជូនទៅតុលាការកាត់ទោស តែក្រោយមកតុលាការសម្រេចឲ្យជននេះ អាចនៅក្រៅឃុំ​បាន ដោយតម្រូវឲ្យបង់ប្រាក់ធានាខ្លួន ចំនួន ៧៥,០០០ដុល្លារ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Int news Hot news Turkey ISIS