CamNews

កីឡាអន្តរជាតិ 

វៀតណាម ប៉ះ​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ក្នុង​វគ្គ ៤​ក្រុម​នៃ​ពាន AFF Suzuki Cup ម៉ោង ៧​យប់​នេះ

(បូកូ)៖ ក្រុមជើងខ្លាំងវៀតណាម នឹងជួបប្រកួតទល់នឹងក្រុមបាល់ទាត់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ក្នុងជើងទី១ នាម៉ោង ៧៖០០នាទីយប់ ថ្ងៃសៅរ៍ ទី៣ ខែធ្នូនេះ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ឥណ្ឌូនេស៊ី ជាក្រុមលេខ២ ចេញពីពូល A ដោយ១ប្រកួតចុងក្រោយវាយបកយកឈ្នះសិង្ហបុរី ២-១ ដែលជាជ័យជំនះទី ១ របស់ពួកគេ លេង៣ប្រកួត ស្មើ១ និងចាញ់១ដងដូចគ្នា ហើក៏ជាក្រុមដែលទើបរួចផុតពីបម្រាម FIFA នាឆ្នាំ២០១៦ នេះដែរ ដែលជួបប្រកួតខ្វែងពូលទល់នឹងក្រុមវៀតណាម ដែលបញ្ចប់ទៅដោយលេខ១ ក្នុងពូល B មិនដែលចាញ់នោះ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង