CamNews

តារា 

ចំជាមានសំណាងមែន! Hansa ផ្តល់កំណើតឲ្យកូនជាលើកដំបូង ស្វាមីសេដ្ឋីនាង....!!

ថៃ ៖ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៨ នេះ តារាសម្តែងថៃនាង Hansa Wattanawongsiri បានសម្រាលកូនដំបូងរបស់នាង ហើយមានសមាជិកក្រុមគ្រួសារទាំងសងខាង នៅចាំលើកទឹកចិត្តនៅមន្ទីរពេទ្យតែម្តង ។ 

អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺ នាង Hansa Wattanawongsiri គឺជាមនុស្សស្រីម្នាក់ដែលមានសំណាង មិនត្រឹមតែមានស្វាមីជាមហាសេដ្ឋីនោះទេ ស្វាមីរបស់នាងគឺជាមនុស្សម្នាក់ដែលស្រលាញ់ និងយកចិត្តទុកដាក់ដល់ភរិយាយ៉ាងខ្លាំង ។ 

ប្រភពដដែលបានបន្តទៀតថា ស្វាមីតារាសម្តែង Hansa Wattanawongsiri គឺនៅក្បែរភរិយាជាប់រហូត តាំងពីមុននិងក្រោយពេលសម្រាល ។ អាចនិយាយបានថា នេះគឺជាក្តីសុខដ៏ធំមួយដែលភរិយាត្រូវការពីស្វាមី ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Hansa Wattanawongsiri