CamNews

តារា 

តារាស្រីម្នាក់នេះនិងសង្សារត្រកូនអភិជន ត្រៀមចូលរោងការហើយ ក្រោយ Pre-wedding រួចរាល់

តារាថៃ ៖ នារីដ៏សែនសំណាងនាង Hansa Wattanawongsiri ដែលមានអនាគតស្វាមីជាកូនត្រកូលអភិជន ហើយក៏ជាសង្សារដែលស្រលាញ់នាងខ្លាំងជាយូរណាស់មកហើយ ។ 

ក្រោយពីស្វែងយល់ចិត្តគ្នាក្នុងនាមជាគូសង្សារ តារាសម្តែងស្រីរូបនេះបានមើលឃើញពីក្តីស្រលាញ់ដ៏ស្មោះស័្មគ្រ ភាពស្មោះត្រង់ ការយកចិត្តទុកដាក់ ក្តីបារម្ភ ភាពខ្វល់ខ្វាយ និងទង្វើល្អជាច្រើនចំពោះនាង ដូច្នេះហើយទើបនាងសម្រេចចិត្តរៀបការជាមួយបុរសម្នាក់នេះ​ ព្រោះជាបុរសក្នុងក្តីស្រម៉ៃដែលនាងប្រាថ្នាចង់បាន ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar នាង Hansa និងសង្សារទើបតែនឹង Pre-wedding រួចរាល់កាលពីពេលថ្មីៗនេះ នឹងត្រៀមរៀបមង្គលការនៅក្នុងពេលឆាប់ៗនេះផងដែរ ។ 

នៅក្នុងឈុត Pre-wedding ជាច្រើនសន្លឹករបស់តារាស្រីរូបនេះ និងអនាគតស្វាមី ហាក់ទទួលបានកោតសរសើរ និងពាក្យជូនពរដ៍ប្រសើរក្រៃលែងពីសំណាក់ក្រុមអ្នកគាំទ្ររបស់ពួកគេទាំង ២ ។ 

តោះទៅទស្សនាឈុត Pre-wedding មួយណាដែលមើលទៅគួរឲ្យស្រលាញ់ជាងគេ ៕

-ចុចអាន​ ៖ មែនក្រណា!! តារាសម្តែងម្នាក់ ត្រូវបុរសត្រកូលអភិជនទិញផ្ទះថ្មី តម្លៃ ១០០ លាន ទុកជាកាដូថ្ងៃរៀបការ













ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Hansa Wattanawongsiri DJ Diamond​