ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីមុខស្រស់ដែលមានអនាគតស្វាមីជាអ្នកមានទ្រព្យសម្បត្តិមហាសាល ឬ អាចនិយាយបានថា ជាកូនត្រកូលអភិជនដែលមានលុយខ្ទង់លានដុល្លានៅក្នុងដៃ ។
កាលពីថ្ងៃទី ១៩ ខែធ្នូ នាង Hansa Wattanawongsiri ត្រូវគូដណ្តឹងរបស់រួមដៃគ្នាជាមួយនិងមិត្តភក្តិ ដើម្បីបង្កើតកម្មវិធីខួបកំណើតដ៏ធំមួយដើម្បីបង្កការភ្ញាក់ផ្អើលដល់រូបនាង ជាហេតុធ្វើឲ្យរូបនាងរំភើបស្ទើរហូរទឹកភ្នែកតែម្តង ។
បើយើងងាកមកចាប់អារម្មណ៍ជាមួយនិងការរៀបចំពិធីខួបកំណើត ហាក់បីដូចជាចំណាយអស់ប្រាក់ច្រើនមិនស្ទើរឡើយ ប៉ុន្តែដើម្បីឲ្យសាកសមជាមួយនិងកេរ្តិ៍ឈ្មោះគឺត្រូវតែធ្វើឲ្យឡូយតែម្តង ។
គួរបញ្ជាក់ឲ្យដឹងថា ទោះបីជាកម្មវិធីខួបកំណើតរបស់នាង Hansa Wattanawongsiri អញ្ជើញតែមិត្តភក្តិជិតដិត និងក្រុមគ្រួសារក៏ពិតមែន ប៉ុន្តែហាក់បីដូចជាមានលក្ខណៈរីករាយរកនិយាយអ្វីមិនត្រូវនោះឡើយ ៕
-ចុចអាន ៖ តារាសម្តែងស្រីរូបនេះ ប្រាប់ពីព័ត៌មានលម្អិតអំពីថ្ងៃរៀបការ ជាមួយកូនប្រុសត្រកូលអភិជន
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Sanook