ព័ត៌មានកំសាន្ត ៖ អ្នកណាក៏រំភើបជំនួសដែលបានឃើញតារាស្រីថៃនាង Hansa Wattanawongsiri បានរៀបការជាមួយនិងមហាសេដ្ឋី ព្រមទាំងជាបុរសដែលស្រលាញ់នាងខ្លាំងទៀតផង ។ ថ្វីត្បិតតែនាងតែងតែត្រូវបានស្វាមីធ្វើឲ្យយំ ប៉ុន្តែមិនមែនស្រក់ទឹកភ្នែកដោយសារតែក្តីឈឺចាប់នោះទេ ប៉ុន្តែដោយក្តីរំភើប និងភាពស្មោះត្រង់របស់ស្វាមីនាង ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កាលពីថ្ងៃទី ១៩ ម្សិលមិញនេះតារាថៃរូបនេះបានរៀបការជាលើកទីពីរជាមួយនិងស្វាមី ដោយលើកទី១ គ្រាន់តែអញ្ជើញចាស់ៗ មិត្តភក្តិធម្មតាៗ ប៉ុន្តែលើកនេះបានអញ្ជើញភ្ញៀវជាច្រើននាក់ចូលរួម ។
ដោយយោងតាមមតិពីភ្ញៀវដែលចូលរួមមង្គលការនេះបានឲ្យដឹងថា អ្នកណាៗក៏សរសើរថា សាកសមជាសេដ្ឋីមែន ហើយរៀបចំបានយ៉ាងអធិកអធមណាស់ រីឯការសម្លៀកពាក់របស់កូនកំលោះនិងកូនក្រមុំក៏ឡូយដែរ ។
តោះនៅចាំអីទៀត ទៅទស្សនារូបថតជាច្រើនដែលអ្នកកំពុងតែទទ្ទឹងរង់ចាំចង់ឃើញ នៅខាងក្រោមទាំងអស់គ្នា ៕
-ចុចអាន ៖ ឆាកជិវិតនាង Hansa ប្រៀបដូចជាព្រះនាង ក្រោយមានអនាគតស្វាមីជាបុរសសង្ហា និងមានលុយចាយលែងអស់!
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook