CamNews

តារា 

ឆាកជិវិតនាង Hansa ប្រៀបដូចជាព្រះនាង ក្រោយមានអនាគតស្វាមីជាបុរសសង្ហា និងមានលុយចាយលែងអស់!

ព័ត៌មានកំសាន្ត ៖  តារាសម្តែងស្រី Hansa Wattanawongsiri នាងមានឈ្មោះក្រៅមួយទៀតថា (Nuclear) ដែលមានមិត្តប្រុសជាកូនត្រកូលអភិជនម្នាក់ មានឈ្មោះថា DJ Diamond​ ហើយអ្នកទាំង ២ ពិតជាស្រលាញ់គ្នាខ្លាំងណាស់ គ្រោងនឹងរៀបការនៅពេលឆាប់ៗនេះ ។

គួររំលឹកឡើងវិញ កាលពីថ្ងៃទី ១៧ ខែកក្កដា ២០១៦ កន្លងទៅនេះ ដោយដំបូងឡើយគាត់បានកុហក តារាស្រី Hansa Wattanawongsiri ថា គាត់ចង់នាំនាងទៅស្រុះស្រូបអាហារពេលល្ងាចជាមួយនិង ក្រុមគ្រួសាររបស់គាត់ ហើយឲ្យនាងស្លៀកពាក់រ៉ូបឲ្យបានស្អាតបាតនិង ថ្លៃថ្នូរ ប៉ុន្តែរឿងនេះមិនមែនជាការពិតទេ ផ្ទុយទៅវិញគាត់បានរៀបចំគំរោង ដើម្បីសូមរៀបការនោះទេ វាហាក់បីដូចជារឿងដែលនឹកស្មានមិនដល់ ហើយក៍បានធ្វើឲ្យតារាស្រី Nuclear មានចិត្តរំភើបរហូតទប់ទឹកភ្នែកមិនបាន ។ ហើយនាពេលថ្មីៗនេះ លោកក៍បានធ្វើនាងមានការភ្ញាក់ផ្អើលមួយទៀតដោយបានទិញផ្ទះតម្លៃថ្លៃកប់ពពក ដល់ទៅ ១០០ លានដុល្លារ ដើម្បីទុកជាកាដូនៅក្នុងរៀបការ ។

ឆាកជិវិតនាង Hansa ប្រៀបដូចជាព្រះនាង ក្រោយមានអនាគតស្វាមីជាបុរសសង្ហា និងមានលុយចាយលែងអស់ ព្រមទាំងចេះយល់ចិត្ត និងនាំនាងដើរលេងស្ទើរជុំវិញពិភពលោកថែមទៀតផង ៕

-ចុចអាន ៖ មែនក្រណា!! តារាសម្តែងម្នាក់ ត្រូវបុរសត្រកូលអភិជនទិញផ្ទះថ្មី តម្លៃ ១០០លាន ទុកជាកាដូថ្ងៃរៀបការ








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Hansa Wattanawongsiri