ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃ នាង Hansa Wattanawongsiri តែងតែទទួលបានការភ្ញាក់ផ្អើលយ៉ាងច្រើនលើសលប់ពីមិត្តប្រុសជាទីស្រលាញ់តាំងពីមុនពេលដែលនាងរៀបការមកម្ល៉េះ ។ បើទោះបីជារៀបការជាមួយគ្នាហើយក៏ដោយចុះ ជីវិតស្នេហារបស់តារាស្រីរូបនេះនិងស្វាមីគឺនៅតែល្អនឹងគ្នាដូចដើម និងគ្មានការប្រែប្រួលអ្វីនោះឡើយ ផ្ទុយទៅវិញកាន់តែមានសុភមង្គលជាងមុនទៅទៀត ព្រោះងើបពីគេងអាចឃើញមុខគ្នារាល់ព្រឹក ។
គួរបញ្ជាក់ឲ្យដឹងថា មុននឹងសម្រេចចិត្តរៀបការជាមួយគ្នា តារាថៃរូបនេះនិងស្វាមីបាននាំគ្នាទៅដើរលេងស្ទើរជុំវិញពិភពលោកដែលសុទ្ធតែជាកន្លែងល្បីៗ ដែលមនុស្សភាគច្រើនប្រាថ្នាចង់ទៅ និងមើលចិត្តគ្នាយ៉ាងយូរទម្រាំដឹកដៃគ្នាចូលរោងការ ។ ហើយអ្វីដែលមហាជនគិតថា នាង Hansa Wattanawongsiri គឺជាមនុស្សមានសំណាងនោះគឺ មិនមែនដោយសារតែនាងមានស្វាមីជាសេដ្ឋីដែលមានទ្រព្យសម្បត្តិមហាសាលតែម្យ៉ាងនោះទេ អ្វីដែលសំខាន់គឺស្វាមីរបស់នាងស្រលាញ់មិនប្រែប្រួលទាំងមុននិងក្រោយថ្ងៃរៀបការ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar