CamNews

តារា 

អនាគតប្រពន្ធសេដ្ឋីចាយលុយលែងអស់! នាង Hansa ត្រូវគូដណ្តឹងធ្វើឲ្យស្រក់ទឹកភ្នែក ខណៈជិតចូលរោងការ

ព័ត៌មានកំសាន្ត ៖ អតីតតារាសម្តែងស្រីដែលសំណាងជាងគេក្នុងចំណោមតារាល្បីៗនៅក្នុងប្រទេសថៃ នាង Hansa Wattanawongsiri ត្រូវបានគូដណ្តឹងបង្កការភ្ញាក់ផ្អើលជាថ្មីម្តងទៀត មុនពេលចូលរោងការ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា អនាគតភរិយាដែលមានទ្រព្យសម្បត្តិមហាសាល នាង Hansa Wattanawongsiri តែងតែត្រូវបានអនាគតស្វាមីរបស់នាងបង្កការភ្ញាក់ផ្អើលជាច្រើនដង ហើយពេលនេះគាត់ថែមទាំងបានបង្កការភ្ញាក់ផ្អើលជាថ្មីម្តងទៀតសម្រាប់នាងជាពិសេស ។ ដោយនៅក្នុងនោះក៏មានមិត្តភក្តិរបស់នាង Hansa Wattanawongsiri ចូលរួមដែរ និងតម្រូវឲ្យស្លៀកពាក់ពណ៍ផ្កាឈូកទាំងអស់គ្នាថែមទៀតផង ពិតជាឡូយខ្លាំងណាស់ ។ 

ថ្វីត្បិតតែអនាគតស្វាមីរបស់អតីតតារាស្រីរូបនេះ​ ជាអ្នកមានទ្រព្យសម្បត្តិមហាសាលពិតមែន ប៉ុន្តែរូបលោកមិនដែលគេចកែ ចោល ឬក្បត់ចិត្តនាងឡើយ ផ្ទុយទៅវិញមានធ្វើឲ្យនាងសប្បាយចិត្ត ច្រើនជាងកើតទុក្ខ ៕







ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Hansa Wattanawongsiri