CamNews

ព័ត៌មានអន្តរជាតិ 

កន្លែងជ័យមង្គល ប្រែក្លាយជាកន្លែងសម្លាប់មនុស្សទៅវិញ

ឥណ្ឌា ៖ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៩ បន្ថែមទៀតកាលពីថ្ងៃម្សិលមិញកន្លងទៅនេះ នៅក្រោមកម្ទេចប្រាសាទនៃសណ្ឋាគារ ដែលនាំឲ្យមានចំនួនអ្នកស្លាប់ដោយសារការផ្ទុះហ្គាស នៅក្នុងពិធី​មង្គលការមួយ នៅឯប្រទេសឥណ្ឌា

ហេតុការណ៍ផ្ទុះហ្គាសនេះបានកើតឡើង កាលពីថ្ងៃ ស្រុក នៅក្នុងសណ្ឋាគារមួយនៅទីក្រុង Beawar នៃរដ្ឋ Rajasthan ។ ហើយនៅថ្ងៃសៅរ៍ ក៏ត្រូវបានប៉ូលីសប្រទះឃើញសាកសពចំនួន ៩ នាក់ទៀត ។ 

លោក Gaurav Goyal មន្រ្តីរដ្ឋបាលជាន់ខ្ពស់នៅ Ajmer បាននិយាយថា រហូតមកដល់ពេលនេះសាកសពចំនួន ១៨ ត្រូវបានរកឃើញឡើងវិញ ហើយហេតុការណ៍កើតឡើងនៅឆ្ងាយពីរដ្ឋធានី Jaipur ប្រហែលជា ២០០ គីឡូម៉ែត្រ ។ 

ក្រៅពីអ្នកបាត់បង់ជីវីតទៅ នៅមានជនរងគ្រោះចំនួន ៥ នាក់ទៀត ដែលកំពុងតែរងរបួសធ្ងន់ ហើយនឹងត្រូវព្យាបាលនៅឯមន្ទីរពេទ្យ ។

គួរបញ្ជាក់ឲ្យដឹងថា សម្រាប់ក្រុមគ្រួសារនឹងទទួលបានសំណងចំនួន ២០០,០០០ រូពី ដែលគិតជាលុយដុល្លារ​ចំនួន ៣,១០៦ ដុល្លារ ក្នុងមួយគ្រួសារ ដែលបានបាត់បង់ជីវីត ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: International news