CamNews

តារា 

ជម្រះរឿងក្ដីអតីតតារា ចម្រៀង អូរស្មី ជាប់ចោទ ពីបទនាំក្មេងស្រី ទៅរួមភេទ ជាមួយ​ប្រុសអ្នកមាន

ភ្នំពេញ៖ ចៅក្រមប្រឹក្សានៃសាលា ដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី ២១ ខែ សីហា ២០១៤ នេះ បានបើកសវនាការជំនុំជម្រះ និង កាត់ទោសជនជាប់ចោទម្នាក់ ឈ្មោះ អូ រស្មី អតីតតារាចម្រៀងយេៗ មិនសូវឮឈ្មោះ ឬល្បីឈ្មោះ ប៉ុន្តែនាងតែបង្ហាញវត្តមាន ក្នុងផលិតកម្ម រៃមាស តោមាស និងផលិតកម្មឆ្លងដែន ជាប់ពាក់ព័ន្ធនឹងករណី ការនាំក្មេងស្រី អាយុ១៤ឆ្នាំ ម្នាក់ យកទៅរួមភេទ ជាមួយបុរសអ្នកមានទ្រព្យ ដែលជាអណិកជន ជាថ្នូរនឹងបានក្លាយជាតារា អ្នកចម្រៀង ដ៏ល្បីមូយរួប ។

លោក សួស សំអាត ប្រធានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ អូ រស្មី ភេទស្រី អាយុ៣៦ ឆ្នាំ មានមុខរបរមុនចាប់ ខ្លួនជាតារាចម្រៀងស្រី ធ្វើការនៅក្នុងផលិតកម្មឆ្លងដែន និង រៃមាស ត្រូវបាននតំណាងអយ្យការ ចោទប្រកាន់ពីចំនួន ២ បទល្មើស ទី១"សញ្ចារកម្ម មានស្ថានទម្ងន់ទោស" និង ទី២ ពីបទ "នាំចេញដោយមានគោលដៅ" តាមច្បាប់ស្តីពីការបង្ក្រាប អំពើជួញដូរជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ។

លោកចៅក្រមបានបន្ថែមថា ជនជាប់ចឈ្មោះ អូ រស្មី ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាល ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន រាជធានីភ្នំពេញ តាមពាកបណ្តឹងរបស់ម្តាយ របស់ក្មេងស្រីរងគ្រោះ កាលពីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ ។ តុលាការនឹងបន្តសវនាការនៃ សំណុំរឿងនេះ នៅថ្ងៃក្រោយទៀត ដោយគ្មានកាលបរិច្ឆេទកំណត់។

យោងតាមច្បាប់ ស្តីពីការបង្ក្រាបអំពើ ជួញដូរជួញដូរមនុស្ស និង ការកេងប្រវ័ញ្ចផ្លូវភេទប្រសិនបើ ជនជាប់ចោទឈ្មោះ អូ រស្មីនេះ ត្រូវបានតុលាការ រកឃើញពីពិរុទ្ធភាព នាងអាចនឹង ប្រឈមនឹងការជាប់គុកយ៉ាងតិច១០ឆ្នាំ នៅក្នុងពន្ធនាគារ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh