កំពូលតារាចម្រៀង និងសម្តែងអាមេរិកនាង Selena Gomez បានក្លាយជាតារាសំដែងក្នុង
រឿងបែបក្តៅសាច់។
Selena Gomez កំពូលតារាវ័យ២០ឆ្នាំ បានដើរតួជានាង Faith នៃក្រុមនិស្សិតវ័យក្មេងមាន
គ្នាបួននាក់នៅក្នុងសាច់រឿង Spring break ដែលជាខ្សែភាពយន្ដបែបស្រើបស្រាល។ តួអង្គ
របស់ក្រុមនាងបានលង់ខ្លួននឹងក្រុមជនអន្ធពាលបរទេសកាន់ តែជ្រៅទាក់ទិននឹងរឿងសិច
និងថ្នាំញៀន។ ឈុតឆាករឿងក៏មានបញ្ចូលទារុណកម្មការរួមភេទជាក្រុម ការគំរាមទារប្រាក់
និងអំពើហិង្សាក្នុងសង្គមងងឹត ត្រូវបានគេលាតត្រដាងក្នុងខ្សែភាពយន្ដនេះផងដែរ។
នេះគឺជាខ្សែភាពយន្ដបែបស្រើបស្រាលដំបូងដែល Selena Gomez បានចូលរួមសំដែង ចាប់
តាំងពីនាងបានចាប់ផ្ដើមអាជីពជាអ្នកសិល្បៈ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD