CamNews

តន្រ្តី 

អនុស្សាវរីយក្រុមចម្រៀង Short Stack និងកម្ពុជា


Heartbreak Made Me A Killer អ្នកទាំងអស់គ្នាប្រហែលជាមិនដែលបានស្ដាប់បទចម្រៀងនេះទេ
មើលទៅ។ បទចម្រៀងនេះគឺជាស្នាដៃនិពន្ធនិងច្រៀងដោយក្រុមចម្រៀង POP របស់អូស្រ្តលី
គឺក្រុម Short Stack ដែលនៅកម្ពុជាអាចថាបានថាមានមនុស្សតិចណាស់ដែលស្គាល់ពួកគេទោះ
បីជាគេមានឈ្មោះល្បីល្បាញនៅប្រទេសរបស់គេ ក៏ដូចជា New Zealand ក៏ដោយ។ ក្រុមចម្រៀង
Short Stack បានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ហើយបើយើងក្រលេកមកមើលវីដេអូចម្រៀងបទ
Hearbreak Made Me A Killer នេះវិញគឺលោកអ្នកអាចមើលដឹងហើយថាវាត្រូវបានគេថតនៅក្នុង
ខែត្រកំពត ប្រទេសកម្ពុជា។

ការពិតទៅយើងតែងតែឃើញឈុតឆាកភាពយន្តដែលបានថតនៅក្នុងប្រទេសកម្ពុជា តែត្រឹមតែ
ជាឈុតខ្លីប៉ុណ្ណោះដូចជារឿង Trasfromer Dark of The Moon រឿង Wish You Were Here ជាដើម
តែចំពោះបទចម្រៀងមួយបទនេះវិញគឺរាល់ឈុតឆាកទាំងស្រុងគឺបានថតនៅប្រទេសកម្ពុជាផ្ទាល់។
តែយ៉ាងណាកាលពីប៉ុន្មានសប្ដាហ៍មុននេះក្រុម Short Stack បានប្រកាសរំសាយក្រុមចម្រៀងនេះ
ដោយសារតែសមាជិកម្នាក់បានសម្រេចចិត្តចេញទៅច្រៀងអោយផលិតកម្មនៅសហរដ្ឋអាមេរិក
តែយ៉ាងណារាល់បទចម្រៀងរបស់ Short Stack នៅតែជាអ្វីដែលជនជាតិ អូស្រ្តលី និង New
Zealand ចងចាំ។ ខាងក្រោមនេះមានវីដេអូចម្រៀងបទ Heartbreak Made Me A Killer និងឈុត
ឆាកនៃដំណើរការថត យើងក្រលេកទៅមើលបន្តិចទៅមើល៖

ដោយ៖ វឌ្ឍនា 


Tags: Short Stack Music Australia