យល់ដឹង៖ បើតាមការអោយដឹងពីអង្គការណាសា កាលពីចុងសប្ដាហ៍កន្លងទៅនេះ គឺថា
បន្ទាប់ពីនាំលោក Trekkie Wil Wheaton Shatner អាកាសយានិក សហរដ្ឋអាមេរិក អោយ
មកជួយស្រាវជ្រាវ ដំណើរឆ្ពោះទៅកាន់ភពព្រះអង្គារមក ពេលនេះ អង្គការបានដាក់ នូវ
គ្រឿងយន្ដ (Spectacular)ដ៏ទំនើបមួយទៀត ដើម្បីជួយជាកម្លាំងដល់ការស្រាវជ្រាវ នៅ
ភពព្រះអង្គារ។
លោក Tom Jones បណ្ឌិតផ្នែកអាកាសយានិក (Astronaut) របស់អង្គការណាសា បានប្រាប់
Sky News ថា ដោយសារមានកាខ្វះខាត និងលំបាកក្នុងកាស្រាវជ្រាវនៅភពព្រះអង្គារពេក
ទើបលោកស្នើរសុំអោយ អង្គការទិញ Spectacular មួយដើម្បីជាការ បន្ថែមលើការស្រាវជា្រវ
មួយនេះ។
បណ្ឌិត Tom Jones បានបន្ដថា ថ្វីត្បិតតែម៉ាស៊ីនគ្រឿងយន្ដនេះ មានតម្លៃថ្លៃបន្ដិចមែន តែវា
មានអត្ថប្រយោជន៍ខ្លាំងណាស់ ពោលគឺ ពន្លឺបាញ់របស់វា អាចមើលឃើញលើផ្ទៃរាបរបស់
ភពព្រះអង្គារបានរហូតដល់ ១៥៤លាន miles ឯណ្ណោះ។
បណ្ឌិត Jones បាននិយាយថា ផែនដីទីពីររបស់យើង នឹងអាចទទូលបានជោគជ័យជាមិន
ខាន ពោលគឺ យើងនឹងអាចនាំមនុស្សទៅរស់នៅទីក្នុងពេលឆាប់ៗនេះ។ គូររំលឹកផងដែរថា
ភពព្រះអង្គារ គឹមានលក្ខណៈដូចទៅនឹងភពផែនដីយើងណាស់ គឺមានផ្ទៃដីរាបស្មើ ទឹក ថាម
ពលឧស្ម័នហ្គាស អុកស៊ីស៊ែន និងឧស្ម័នកាបូនិចផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន គេកំពុងធ្វើការតាមដាន ការចុះចតរបស់រ៉ូបូត នៅលើភពព្រះអង្គារនេះ។
សូមតាមដានសកម្មភាពតាមរយៈ គេហទំព័រខាងក្រោម ៖
http://edition.cnn.com/video/flashLive/live.html?stream=1
ដោយ៖ នារី
ប្រភព៖ sky