ព័ត៌មានអន្តរជាតិ ៖ ក្រោយពីមានភាពរង្គោះរង្គើផ្ទួនៗ ស្តីពី សោកនាដកម្ម ដែនអាកាស រដ្ឋាភិបាល ប្រ ទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានធ្វើសេចក្តី ប្រកាស គម្រោងបង្កើតក្រុមហ៊ុនអាកាស ចរណ៍ថ្មី មានឈ្មោះថា Flymojo ។
ប្រភពពីទំព័រសារព័ត៌មាន ស៊ីអិនអិន បន្តអោយដឹងថា ៖ ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយនេះ បានចុះកិច្ច សន្យា រួចជាស្រេច ជាមួយនឹងក្រុមហ៊ុនផលិតយន្តហោះ ប្រទេស កាណាដា ក្រុមហ៊ុន Bombardier ក្នុងទំហំទឹកប្រាក់១,៥ ពាន់ លានដុល្លារ សម្រាប់បញ្ជាទិញ យន្ត ហោះថ្មី ២០ គ្រឿង ។ របាយការណ៍ អាចបញ្ជាក់ថា ម៉ាឡេស៊ី កាលពីអំឡុងឆ្នាំ កន្លងទៅនេះ បានទទួល រងនូវសោកនាដកម្ម ដែនអាកាស ដល់ទៅ ៣ លើក ក្នុងនោះ រួមមាន អាថ៍កំបាំងដែនអាកាស នៃការបាត់ខ្លួនយន្តហោះ MH370 ដែល កំ ពុងតែធ្វើអោយពិភពលោកមានភាពតក់ស្លុត និង ងឿយឆ្ងល់ ខណៈ សោកនាដកម្ម ចុងក្រោយបំផុត ក្នុង ចំណោម សោកនាដកម្មទាំង៣ លើ គឺករណីធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia កាលពីអំឡុងខែ ធ្នូ ចុងឆ្នាំ ២០១៤ ធ្លាក់ចូលទៅក្នុងសមុទ្រ ជ្វា បណ្តាលអោយមនុស្សស្លាប់ មានចំនួន ១៦២ នាក់ ។
ដោយឡែក ក្នុង កំឡុង ខែ កក្កដា ឆ្នាំ ២១៤ កន្លងទៅ យន្តហោះ ក្រុម ហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី MH17 ត្រូវបានបាញ់ទម្លាក់នៅភាគខាងកើត ប្រទេស អ៊ុយក្រែន បណ្តាល អោយ ក្រុមអ្នកដំណើរ និង ក្រុមសហសេវិក បម្រើការលើកយន្តហោះ សរុប ២៩៨ នាក់ បានស្លាប់ បាត់បង់ជីវិតទាំងអស់ ។ ទន្ទឹម នឹងនេះផងដែរ បណ្តាអន្តរប្រទេស ក៏ដូចជា សហគមន៍អន្តរជាតិ ក្រុមហ៊ុនរដ្ឋ និង ឯកជន នៅតែបន្ត រុករកនៅឡើយ នៅសមុទ្រ ឥណ្ឌាភាគខាងត្បូង នូវយន្តហោះបាត់ខ្លួន MH370 ដែលបានបាត់ខ្លួនកាល ពីអំឡុងខែ មីនា ឆ្នាំ ២០១៤ កន្លងទៅនេះ ជាមួយនឹងវត្តមានមនុស្សសរុប ២៣៩ នាក់ ។
គួររំឭកថា ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយនេះ Flymojo មិនត្រូវបានបង្កើតឡើង ជំនួសអោយក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី នោះទេ ។ របាការណ៍បញ្ជាក់ថា យន្តហោះថ្មី របស់ ក្រុមហ៊ុនអាកាសចរណ៍ ថ្មីមួយនេះ Flymojo ប្រភេទ Bombardier C100 អាចផ្ទុក អ្នកដំណើរបាន ១៥០ នាក់ខណៈនឹងប្រតិបត្តិ ការជើងហោះហើររបស់ខ្លួន រវាងទីក្រុង Sabah និងទីក្រុង Sarawak ប្រទេស ម៉ាឡេស៊ី ក៏ដូចជា ហោះ ទៅបណ្តាទីក្រុងធំៗឯទៀត ។ លោក Alies Anor Abdul ប្រធាន ក្រុមហ៊ុន អាកាសចរណ៍ថ្មី flymojo អោយដឹងថា អ្វីដែលជាគោលដៅរបស់ក្រុមហ៊ុន នោះ គឺ បង្កើត អោយបាននូវបទពិសោធន៍ហោះហើរ ប្រកបដោយភាពទុកចិត្ត និងចូលរួមកាន់តែច្រើន និង បង្កើន អោយមនុស្សវិលត្រលប់មកវិញ ជាមួយ នឹងនិន្នាការ ធ្វើដំណើរតាមអាកាសជាដើម ។ ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយនេះ ត្រូវបានប្រកាសឡើង ជាផ្លូវការ ដោយមន្រ្តីផ្លូវការ ប្រទេស ម៉ាឡេស៊ី និង កាណាដា នៅឯព្រឹទ្ធិការណ៍ ឧស្សាហកម្ម នាដីកោះ Langkawi ប្រទេស ម៉ាឡេស៊ី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន