ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់
អោយដឹងថា នៅឯប្រទេសចិនឯណោះវិញ កូនភ្លោះមួយគូ ទើបតែបានជួបគ្នាសាជាថ្មីម្តង
ទៀត ក្នុងរយៈពេល ៤១ ឆ្នាំក្រោយ បន្ទាប់ពីបានបែកគ្នា កាលពីពួកគេនៅជាទារកតូច
ម្ល៉េះ។
គួរបញ្ជាក់ផងដែរថា កូនភ្លោះប្រុសមួយគូ ដែលមានវ័យ ៤១ ឆ្នាំដូចគ្នានេះ មានឈ្មោះថា
លោក Zeng និងលោក Liu Yonggang ។ ហើយបើនិយាយពីមូលហេតុដែលបាន
បណ្តាលអោយពួកគេបានជួបគ្នាវិញនោះ ក៏ព្រោះតែ មិត្តភក្កិលោកZeng បានយល់ច្រឡំ
បុរសម្នាក់ ថាជាលោក Zeng ខណៈពេលដែលបុរសម្នាក់នោះ (Liu Yonggang) មានរូប
រាងដូចបេះបិទ ទៅនឹងមិត្តភក្កិរបស់ខ្លួន ។ ករណីយល់ច្រឡំនេះហើយ ក៏បានធ្វើអោយ
មិត្តភក្កិលោក Zeng យកដំណើររឿងមកប្រាប់ រហូតដល់ថ្នាក់ លោក Zeng មានជា
ចំងល់និងស្វែងរកដំណើរដើមទងនៃរឿងមួយនេះ។
ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលកូនភ្លោះ ប្រុសមួយគូនេះ បានជួបគ្នា
វិញ បន្ទាប់ពីបានដឹងសវតារបស់ខ្លួន ។ យ៉ាងណាមិញ បើយោងតាមប្រភពសារព័ត៌មាន
បានអោយដឹងថា ពួកគេទាំងពីរនាក់ បានបែកគ្នា កាលពីឆ្នាំ ១៩៧២ មកម្ល៉េះ ស្របពេល
ដែលពួកគេ ទើបតែមានវ័យ ២ ខែតែប៉ុណ្ណោះ ក៏ព្រោះតែជីវភាព គ្រួសារទីទ័លក្រ ទើប
ពួកគេទាំងពីរនាក់ ត្រូវក្រុមគ្រួសារពីរផ្សេងគ្នា យកទៅចិញ្ចឹមរៀងៗខ្លួន។
បន្ទាប់ពីបានជួបជុំគ្នាហើយនោះ កូនភ្លោះប្រុសមួយគូនេះ បានដឹកដៃគ្នាទៅជួបអ្នកមា្តយ
បង្កើត ដែលមានវ័យ ៧៤ ឆ្នាំរស់នៅក្នុងខេត្ត Fujian ប្រទេសចិន ។ គួររំឭកផងដែរថា
ករណីជួបជុំគ្នាវិញ រ បស់បងប្អូនប្រុសភ្លោះមួយគូនេះ ពិតជាបង្កជាភាពភ្ញាក់ផ្អើល និង
ចាប់អារម្មណ៍ជាខ្លាំង នៅក្នុងបណ្តាញទំនាក់ទំនងសង្គមចិនដ៏ពេញនិយម Sina Weibo៕
ដោយ ៖ មង្គល
ប្រភព ៖ ស្កាយ