CamNews

តារា 

Anne Hathaway ចួលរួមរំលែកទុក្ខ ជនរងគ្រោះ ក្នុងការបាញ់ប្រហារ នៅរោងភាពយន្ដ

តួរស្រីក្នុងខ្សែភាពយន្តរឿង Dak Knight នាង Anne Hathaway ចូលរួមរំលែកទុក្ខដល់រាល់គ្រួសារ
របស់អ្នកដែលទទួលរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនៅរោងមហោស្រព Aurora រដ្ឋ Colo
rado សហរដ្ឋអាមេរិកដែលមានមនុស្សវិកលចារិតបានបើកការបាញ់រះមកលើហ្វូងមនុស្សដែល
រង់ចាំចួលទស្សនា Premiere រឿង The Dark Knight Rise ដែលហេតុការណ៍នេះបានសម្លាប់អ្នក
ចូលទស្សនាអស់ជាច្រើននាក់។


Anne Hathaway បាននិយាយក្នុងកម្មវិធីមួយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា "បេះដូងរបស់ខ្ញុំពិត
ជាមានការឈឺចុកចាប់ខ្លាំងណាស់ចំពោះហេតុការណ៍ដ៏អកុសលមួយនេះ ខ្ញុំឈីចាប់រកថ្លែងពុំបាន
ឡើយចំពោះការឈឺចាប់ផ្លូវចិត្តមួយនេះ"។ មានមនុស្សប្រមាណជាង ១២ នាក់បានបាត់បង់ជីវិត
និង ៥៨ នាក់ផ្សេងទៀតបាន រងរបួសក្នុងហេតុការណ៍បាញ់ប្រហារដែលបង្ករពីមនុស្សវិកលចារិត
ម្នាក់ក្នុងថ្ងៃ Premiere រឿង The Dark Knight Rise។

Warner Brothers បានលុបចោលភ្លាមៗនូវគំរោងក្នុងការចាក់បញ្ចាំងខ្សែភាពយន្តនេះនៅទីក្រុង
Paris ប្រទេសបារាំងក្រោយពេលមានហេតុការណ៍បាញ់ប្រហារនេះកើតឡើងភ្លាមៗ។ ហើយមិន
ត្រឹមតែ Anne Hathaway នោះទេដែលបង្ហាពីការសោកស្ដាយនិងរំលែកទុក្ខដល់គ្រួសារអ្នកស្លាប់
គេក៏ឃើញមានតារាជាច្រើនផងដែរដែលបានចូលរួមក្នុងការថតខ្សែភាពយន្តនេះបានចួលរួមរំលែក
ទុក្ខផងដែរ។

ដោយ៖ ម៉ូកា
ប្រភពពី៖ nydailynews 


Tags: anne hathaway batman dark knight kill