ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័តចិន ឆៃណាដេលី ដែលទើប តែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ អោយដឹងថា សំណង់អាគារ ក្លឹបកំ សាន្ត ដ៏ល្អប្រណិតមួយកន្លែង ត្រូវបានវាយកំទេចចោល ទាំងបង្ខំចិត្ត ខណៈសាងសង់ឡើង ដោយខុសច្បាប់ ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា សំណង់អាគារក្លឹបកំសាន្តដ៏ល្អប្រណិត មួយកន្លែងនេះ មានទីតាំង ស្ថិតនៅតំបន់ ស្វ័យយ័ត Guangxi Zhuang ប្រទេសចិន ខណៈមាន ឈ្មោះថា The Venice International Club សំណង់អាគារមួយកន្លែងនេះ សាងសង់ឡើង ដោយ ចំណាយទឹកប្រាក់ ដល់ទៅ ៦,៥ លានដុល្លារឯណោះ នៅលើផ្ទៃដី មានទំហំដល់ទៅ ១១,៧០០ ម៉ែត្រ ការ៉េ ។ ក្រោយពីបានរកឃើញថា សាងសង់ឡើងដោយខុសច្បាប់ អាជ្ញាធរប្រចាំតំបន់ បានសម្រេចចិត្ត ធ្វើការកំទេចចោលទាំងបង្ខំ តែម្តង៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី