ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រីម្នាក់ វ័យ ៥ ឆ្នាំ មកពីរដ្ឋ New Orleans សហរដ្ឋអាមេរិក ត្រូវ
បានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់គេងរបស់នាង កាលពីថ្ងៃ
អាទិត្យកន្លងទៅនេះ បន្ទាប់ពីក្រុមភ្នាក់ងារជំនាញអះអាងថា នាងបាញ់សម្លាប់ខ្លួនឯង
ដោយអចេតនា បន្ទាប់ពីបានប្រទះឃើញ និងកាន់លេងកាំភ្លើង នេះបើតាមការដកស្រង់
អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន បរទេស CNN ដែលទើបតែ បានធ្វើការចេញ
ផ្សាយមុននេះបន្តិច។
ករណីនេះ អាចនឹងត្រូវធ្វើការតាមដានស៊ើបអង្កេតឡើងវិញ ស្របពេលដែលការចោទ
ប្រកាន់អាចនឹងកើតមាន នេះបើយោងតាម សេចក្តីថ្លែងការ ពីនាយកដ្ឋានក្រុមមន្ត្រីប៉ូ
លីសប្រចាំរដ្ឋ New Orleans ។
បើតាមប្រភពសារព័ត៌មានដដែលបញ្ជាក់បន្ថែមថា ស្រ្តីជាម្តាយ បានចាក់សោរ និងទុក
កូនស្រីខ្លួនចោលនៅផ្ទះម្នាក់ឯង ដោយចាកចេញទៅផ្សារទំនើប លុះមកដល់វិញ នាង
ពិតជាមានភាពភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីបានដឹងឭរឿងមួយនេះ។
យ៉ាងណាមិញ បើទោះជាមានការខិតខំប្រឺងប្រែងក្នុងការជួយសង្គ្រោះក្មេងតូច ដោយ
បានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែអ្វីៗវាហួសពេលទៅហើយ ក្ មេងស្រីតូចនោះ ក៏បាន
ស្លាប់បាត់បង់ជីវិត នៅឯមន្ទីរពេទ្យតែម្តង។
ក្រុមមន្រ្តីប៉ូលីស បានរកឃើញកាំភ្លើងដៃម៉្យាង (38-caliber revolver) នៅកន្លែងកើត
ហេតុ។ ដោយឡែក ស្រ្តីជាម្តាយ ត្រូវរងការចោទប្រកាន់ពីបទ ការធ្វេសប្រហែសនិង
សម្លាប់កូនស្រីដោយអចេនា ដោយត្រូវរងការផ្តន្ទាទោស ទៅតាមផ្លូវច្បាប់របស់ប្រទេស
នេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN