CamNews

មិនគួរឲ្យជឿ 

បទពិសោធន៍ថ្មី​ រស់នៅក្នុងសំបុកមនុស្ស ដ៏ធំសម្បើម ជាការច្នៃប្រឌិតប្លែក

ប្លែកៗ ៖ បទពិសោធន៍ថ្មី របស់ក្រុមមនុស្ស ដោយទទួលយកនឹងការរស់នៅស្រដៀងទៅនឹង
បក្សី នោះគឺ ការរស់នៅក្នុងសំបុកមនុស្សដ៏ធំសម្បើម ដែលវាគឺជាការច្នៃប្រឌិតថ្មី ហើយប្លែក
របស់វិចិត្រករ មកពីរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក  ឈ្មោះ​  Jayson Fann នេះបើតាមការ
ដកស្រង់ព័ត៌មាន ពីទំព័របរទេស  Oddity  ដែលទើបតែបានចេញ  ផ្សាយកាលពីពេលកន្លង
ទៅ។

គួររំឭកផងដែរថា សំបុកមនុស្សដ៏ធំសម្បើមមួយនេះ មានឈ្មោះថា Spirit Nests ត្រូវបានធ្វើ
ឡើងពីមែកឈើ ដែលបានមកពីព្រៃក្នុងស្រុក ហើយវាអាចរកជាវបាននៅ​ ឯ Big Sur Spirit
Garden, an international arts ក៏ដូចជាមជ្ឈមណ្ឌលវប្បធម៌នៅBig Sur valley ឬលោកអ្នក
អាចទៅទស្សនាដោយផ្ទាល់បាន ដោយបានដាក់តាំងបង្ហាញជាសាធារណៈ នៅឯរមណីយ
ដ្ឋាន Treebones Resort ។

ជាមួយនឹងសិល្បៈនៃការច្នៃប្រឌិតសំបុកមនុស្សដ៏ធំមួយនេះ លោកអ្នកត្រូវចងចាំថា វាគ្មាន
ផាសុខភាពដូចទៅនឹងបន្ទប់គេងរបស់អ្នកនោះទេ ពោលគឺ វាជាបទពិសោធន៍ថ្មីមួយ ដែល
ស្រដៀងបេះបិទ  ទៅនឹងការរស់នៅរបស់បក្សី ។  មិនត្រឹមតែប៉ុណ្ណោះ  ប្រភពសារព័ត៌មាន
ដដែលបានបន្ថែមថា សំបុកមនុស្សមួយអាចផ្ទុកមនុស្សបាន ៨​ នាក់ ស្របពេលដែលវាមា
នតម្លៃចន្លោះពី៤,០០០ ទៅ២០,០០០ ដុល្លារ ហើយរាល់ប្រាក់ដែលមកពីការលក់នូវ Spirit
Nests នេះ មជ្ឈមណ្ឌលសិល្បៈវប្បធម៌អន្តរជាតិ នៅ Big Sur Spirit Garden ៕

ដោយ ៖ ពិសី
ប្រភព ៖ oddity


Tags: international news strange news unbelievable news pic