CamNews

ព័ត៌មានអន្តរជាតិ 

១៤ នាក់ស្លាប់ ១០៨ នាក់ បាត់ខ្លួន ខណៈគ្រោះធម្មជាតិ​ រអិល បាក់ដី វាយប្រហារ

ព័ត៌មានអន្តរជាតិ ៖ ចំនួនជនរងគ្រោះ    ដែលប្រឈមនឹងការបាត់ខ្លួន បានកើនដល់ទៅ ១០៨ នាក់ ហើយ ក្រោយពីមានករណីគ្រោះធម្មជាតិ រអិលបាក់ដី នៅឯរដ្ឋធានី វ៉ាស៊ិនតោន សហរដ្ឋអាមេរិក នេះ បើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ។

សេចក្តីរាយការណ៍បន្តអោយដឹងថា យ៉ាងហោចណាស់ មនុស្ស ១៤ នាក់ បានស្លាប់បាត់បង់ជីវិតក្នុង ករណី គ្រោះធម្មជាតិលើកនេះ ពោល មានរយៈចម្ងាយ ប្រមាណជាង ៥៥ ម៉ាយ ភាគខាងជើង ឆៀង ខាងកើត រដ្ឋ Seattle សហរដ្ឋអាមេរិក ។ លោក John Pennington ជានាយកគ្រប់គ្រង នាយកដ្ឋាន គ្រោះអាសន្នអោយដឹងថា ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះ ក៏រួមមាន បុគ្គលិកចុះជួយសង្គ្រោះ និង អ្នកបើកម៉ូតូឆ្លងកាត់ផ្សេងទៀត ផងដែរ ។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល បន្តអោយដឹង មូលហេតុដែលនាំអោយមានករណីគ្រោះធម្ម​ជាតិលើកនេះ គឺអាចបណ្តាលមកពី គ្រោះទឹកជំនន់ ក៏កំពុងតែវាយប្រហារ តំបន់កើតហេតុ ដោយនៅ ក្នុងនោះ របាយការណ៍ បញ្ជាក់ថា មិនត្រឹមតែមានមនុស្ស ស្លាប់ ក៏ដូចជា បាត់ខ្លួនតែប៉ុណ្ណោះទេតែនៅ ក្នុងនោះ ក៏បានបណ្តាល     អោយក្រុមមនុស្ស ជាច្រើននាក់ ផ្សេងទៀត រងរបួសធ្ងន់ ដូចគ្នាដែរ ស្រប ពេលដែល ផ្ទះសម្បែង ច្រើនជាង ៣០ ខ្នង រងនូវការខូចខាត ទាំងស្រុង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Int news Unt news Breaking news USA US United States Washington Mudslide