យល់ដឹង៖ តាមការសិក្សាស្រាវជា្រវថ្មីមួយ របស់ក្រុមអ្នកវិទ្យាសាស្រ្ដ និងអ្នកបុរាណវិទ្យា
នៃប្រទេសចិន បានបង្ហាញថា ដោយយោងតាមការពិសោធន៍នៃសារធាតុ Fossils អាច
រកឃើញថា កាលពីប្រមាណជា ៨០លានឆ្នាំមុន ពពួកសត្វត្រី គឺចេះហោះហើរនៅលើវេ
ហាដូចសត្វស្លាប សព្វថ្ងៃអញ្ចឹង។
បើតាមការវិភាគទៅលើ បណ្ដុំសាធាតុ Fossils ផ្សែងទៀត ក៏អាចបញ្ចាក់ថា សត្វត្រីគឺអាច
មានស្លាប ហើយអាចហោះហើរលើផ្ទៃទឹកតាំងទី ៦៥លានឆ្នាំមុនម្លេះ។ យោតាមការពិសោ
ធន៍ P. Xingyiensis នៃវិទ្យាស្ថាន Guang- Hui Xu អាចសន្និដ្ឋានបានថា ត្រីដែលចាប់ផ្ដើម
ចេះហោះហើរមុនគេ គឺពពួកសត្វត្រីក្នុងទ្វីបអាស៊ី ដែលពួគវា ច្រើនមានទំហំចាប់ពី ១៥សង់
ទីម៉ែត្រឡើងទៅ។
បណ្ឌិត Xu បានប្រាប់ក្រុមអ្នកវិទ្យាសាស្រ្ដទាំងអស់ថា ការសិក្សាអោយកាន់តែច្បាស់អំពី
ព្រឹត្ដិការណ៍ ដែលកើតមានតំាងពីរាប់លានឆ្នាំមុន គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់
អោយមនុស្សជំនាន់លក្រោយៗ បានដឹង និងឃើញ ក៏ដូចជាការស្វែងយល់នៃការប្រែប្រួល
ទាំងអស់ ដែលកើតមានក្នុងអតិតកាល បច្ចុប្បន្នកាល និងទៅថ្ងៃអនាគត់៕
ដោយ៖ រក្សា
ប្រភព៖ research