ព័ត៌មានអន្តរជាតិ ៖ រយៈពេល ១០ម៉ោងពេញ បន្ទាប់ពីវេទិកាដេញដោយមតិ យ៉ាងស្វិតស្វាញនោះ តំណាងរាស្រ្តសភាអង់គ្លេស បានបោះឆ្នោតទៅលើសេចក្តីសម្រេច នៃការវាយប្រហារតាមអាកាស កំទេចពួក ISIS ពោល ៣៩៧ សម្លេងទល់នឹង ២២៣ សម្លេង នាំមុខដល់ទៅ ១៧៤សម្លេងឯណោះ
របាយការណ៍ ពីប្រភពសារព័ត៌មានបន្ថែមអោយដឹងថា ភ្លាមៗ បន្ទាប់ពីសេចក្តី សម្រេចនៃការវាយ ប្រហារកំទេច ISIS សម្រេចអនុម័ត ពីសភាអង់គ្លេស កងកម្លាំងទ័ពអាកាស អង់គ្លេសបានចេញប្រ តិបត្តិការវាយប្រហារតែម្តង តួយ៉ាង យន្តហោះចម្បាំង ៤ គ្រឿង បាន វាយប្រហារផ្លូវការ អាកាស ជាលើកដំបូងប្រឆាំង ISIS នៅក្នុងប្រទេសស៊ីរី ព្រឹកថ្ងៃព្រហស្បត្តិ៍នេះពីមូលដ្ឋានទ័ពអាកាស RAF Akrotiri, Cyprus ។
បន្ថែមពីលើនេះ ប្រភពពីក្រសួងការពារជាតិ ប្រទេស អង់គ្លេស អោយដឹងថា 4 Tornado Fighter Jet ៤ គ្រឿង បានវិលត្រលប់មកកាន់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន វិញហើយ ដោយពុំបានពាំនាំ មកនូវវិញ នូវ សម្បទាគ្រាប់បែកទម្ងន់ធ្ងន់មកវិញនោះទេ ពោល គ្រាប់បែក ត្រូវបានទម្លាក់វាយប្រ ហារទីតាំង ISIS នៅក្នុងប្រទេសស៊ីរី រួចបាត់ទៅហើយ ។
ប្រមុខរដ្ឋចក្រភពអង់គ្លេស លោក David Cameroon អោយដឹងថា ៖ បានសម្រេចចិត្តត្រូវ ពាក់ព័ន្ធ នឹងបេសកម្មលើកនេះ ក្នុងន័យរក្សាសុខសុវត្ថិភាពជាតិ ដោយឡែក ភាគីប្រឆាំងលើកឡើងអោយ ដឹងថា បរិបទមួយនេះ នាំមកនូវហានិភ័យ ពោល ជាការសម្រេចចិត្តខុសឆ្គង៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ