CamNews

ព័ត៌មានអន្តរជាតិ 

ថៃបើកតុលាការកាត់ក្តីពីបទបរិហារកេរ្តិ៍

ប្រទេសថៃ៖ កាលពីម្សិលមិញ តុលាការក្រុងបាងកកបានចាប់ផ្តើមកាត់ក្តីពីបទបរិហារកេរ្តិ៍របស់ពលករចំណាកស្រុកមីយ៉ាន់ម៉ាចំនួន ១៤នាក់ដែលបានធ្វើការចោទប្រកាន់ទៅលើកសិដ្ឋានចិញ្ចឹមមាន់របស់ថៃពីបទរំលោភបំពានលើការងារ តែបើតាមក្រុមសិទ្ធិមនុស្សនិយាយថា នេះគឺជាការបំបិទសំឡេងអ្នកដទៃ។ កសិដ្ឋានចិញ្ចឹមសត្វនៅខេត្តលពបុរី (Lopburi) បានធ្វើការចោទប្រកាន់កម្មករដែលមានបទល្មើសព្រហ្មទណ្ឌ បន្ទាប់ពីពួកគេបានដាក់ពាក្យបណ្តឹងទៅកាន់គណៈកម្មការសិទ្ធិមនុស្សថា ពួកគេបានធ្វើការហួសកំលាំង និងទទួលបានប្រាក់កម្រៃតិច កាលពីឆ្នាំ ២០១៦។


កម្មករទាំងអស់បាននិយាយថា ពួកគេត្រូវបានគេបង្ខំឱ្យធ្វើការងារយ៉ាងហោចណាស់រយៈពេល ២០ ម៉ោងក្នុងមួយថ្ងៃ ដោយមិនបានទទួលប្រាក់សំណងបន្ថែមម៉ោងឲ្យសមស្របត្រលប់មកវិញពីកសិដ្ឋានដែលគ្រប់គ្រងដោយ Thammakaset នោះទេ។ ប៉ុន្តែលោក Thammakaset បានបណ្តេញកម្មករមីយ៉ាន់ម៉ាដោយ ការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងផ្តល់ព័ត៌មានមិនពិតដល់មន្រ្តីសាធារណៈ ដោយពួកគេអាចជាប់គុករហូតដល់ ១,៥ ឆ្នាំ ៕

ប្រែសម្រួល ៖​ ច័ន្ទ

ប្រភព៖ KhmerTimes


Tags: International news