អាមេរិច ៖ ស្បែកជើងចំនួន ៧០០០ គូ ត្រូវបានតម្រៀបនៅមុខអាគារ Capitol កាលពីព្រឹក ថ្ងៃអង្គារ៍ ដែលតំណាងឲ្យកុមារដែលត្រូវបានបាញ់សម្លាប់នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១២ ក្នុងសាលា Sandy Hook ។
យោងតាម Avaaz បានឲ្យដឹងពី Centers for Disease Control គឺចំនួនកុមារដែលស្លាប់អស់ ៧០០០ នាក់នេះ ក្នុងមួយឆ្នាំគឺកុមារស្លាប់អស់ ១៣០០ នាក់ ជារៀងរាល់ឆ្នាំ ព្រោះជម្លោះប្រដាប់អាវុធ។
ស្បែកជើងទាំងនេះត្រូវបានគេដឹងថា បានបរិច្ចាគដោយប្រជាជននៅទូទាំងប្រទេសរួមមានតារាល្បីៗ ដូចជា Bette Midler, Susan Sarandon, Alyssa Milano, Chelsea Handler និង Vanessa Bayer ។
នាយកប្រតិបត្តិ Avaaz លោក Emma Ruby-Sachs បាននិយាយថា "វាពិតជាសង្វែកយ៉ាងខ្លាំងចំពោះ ការក្រលេកមើលជាមួយនិងស្បែកជើងរបស់កុមារទាំងនេះ ដែលត្រូវបានសម្លាប់" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ usatoday