ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន ដែលទើបតែបានចេញផ្សាយ
ដោយគេហទំព័រសឹង្ហបុរី singaporeseen កាលពីម្សិលមិញនេះ អោយដឹងថា បុរសម្នាក់
ត្រូវបានចោទប្រកាន់ និងប្រឈមក្នុងការចាប់ឃាតខ្លួន កាលពីថ្ងៃពុធ ម្សិលមិញ ខណៈ
បានរត់គេចពន្ធ កូនឆ្កែតូចៗ ដល់ទៅ ២១ ក្បាល ដោយខុសច្បាប់។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ជនជាប់
ចោទរូបនោះ មានឈ្មោះថា លោក Koh Cheow Chuan វ័យ ២៨ ឆ្នាំ ត្រូវបានចាប់ខ្លួន
កាលពីពេលកន្លងទៅ នៅឯកន្លែងត្រួតពិនិត្យមួយកន្លែង ក្នុងតំបន់ Woodlands បន្ទាប់
ពីបានរកឃើញថា គាត់បានព្យាយាមលាក់កូនឆ្កែតូចៗ ដល់ទៅ ២១ ក្បាល ក្នុងឃ្លុប
ឡានខាងក្រោយ ខណៈធ្វើការនាំចូលសឹង្ហបុរីដោយខុសច្បាប់ និងគ្មានអាជ្ញាប័ណ្ណត្រឹម
ត្រូវ ពីប្រទេសម៉ាឡេស៊ី៕
ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen