ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក John Kerry គូសបញ្ជាក់អោយដឹងថា លោកពិតជាចង់ផ្តល់នូវការអោបប្រកបដោយភាពកក់ក្តៅ ជូនទៅដល់ប្រជាជនប្រទេស បារាំង ។ ខណៈ មានវត្តមាននៅឯសាលសាលាក្រុងទីក្រុង ប៉ារីស កាលពីថ្ងៃសុក្រ ម្សិលមិញនេះ លោក John Kerry បាន ចូលខ្លួនទៅគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ស្លាប់ដោយការវាយប្រហារ ភារវកម្ម កាលពីសប្តាហ៍កន្លងទៅ នេះ ។
វិនាទីនោះ លោក John Kerry បានលើកឡើងពីចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ ខណៈដំណាលនិ យាយដំណើរដើមទង ពីរបៀបក្នុងការភ្លៀសខ្លួនរបស់ម្តាយរបស់លោក ចេញពី ទីក្រុងប៉ារីស ទីកន្លែងកំ ណើតម្តាយរបស់លោក នៅពេលដែល របបណាហ្ស៊ី អាល្លឹម៉ង កាន់កាប់នោះ នៅក្នុង សេចក្តីថ្លែងការណ៍ រួម លោក Kerry អោយដឹងថា គ្មានប្រជាជាតិណាមួយ យល់ច្បាស់ជាង ប្រទេស បារាំង នោះទេ ថា សេរី ភាពគឺជារង្វាន់មួយដ៏អស្ចារ្យ ។ ស្របពេលដែលមានការប្រមូលផ្តុំទៅដោយក្រុមមនុស្សជាច្រើន ជនជាតិ អង់គ្លេសនិងបារាំង ក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធ លោក Kerry ស្មឹងស្មាត សមាធិ ក្នុងរយៈពេល ពីរ ទៅ បី វិ នាទី អមជាមួយនឹងអភិបាលក្រុង បារីស លោក Anne Hidalgo ប្រកបដោយភាពស្ងាត់ស្ងៀម នាឱកាស នោះលោក Kerry មានការគូសបញ្ជាក់អោយដឹងថា ៖ យើងនឹងយកឈ្នះ ដោយរួប រួមគ្នា ជាធ្លុងមួយ តួ យ៉ាងមិនត្រឹមតែមានការតាំងចិត្ត ពីសំណាក់ប្រជាជាតិទាំងពីរនោះទេ ក៏ប៉ុន្តែ ពិភពលោក ដូចគ្នាដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ