CamNews

ព័ត៌មានអន្តរជាតិ 

"នរក" ISIS សម្លាប់កាត់ក្បាល គ្នាឯង ៣៩ នាក់ ចោទប្រកាន់ ថាបាន ក្បត់អង្គការ

ព័ត៌មានអន្តរជាតិ៖របាយការណ៍ ពីអង្គការឃ្លាំមើលសិទ្ធមនុស្ស​ ប្រទេសស៊ីរី នោះចេញផ្សាយអោយ ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS បានសម្លាប់កាត់ក្បាល ​គ្នាឯង ដែលជាសមាជិក ISIS នោះ យ់ាងហោចណាស់ ៣៩ នាក់ ។


កំពូលអ្នកប្រយុទ្ធ ISIS ហោចណាស់ ៣៩ នាក់ ត្រូវបាន    អង្គការ​​  ឃោរឃៅ របស់ខ្លួន សម្លាប់កាត់ ក្បាលចោល ក្រោយរងការចោទប្រកាន់ ឧក្រិដ្ឋកម្ម មួយចំនួន រួមមានដូចជា ៖ អាប់ធ្មប់ ប្រមាថព្រះ ស្រឡាញ់ភេទដូចគ្នា អំពើផិតក្បត់ ប្រពន្ធប្តី លួចប្លន់ ចូលដៃ សហការជាមួយនឹង ចលនាទន់ជ្រាយ ក្បត់អង្គការសហការជាមួយស្ថាប័នខាងក្រៅ ជាដើម ។

របាយការណ៍ ដដែលបន្តអោយដឹងថា សមាជិក ISIS ដែលត្រូវបានអង្គការខ្លួនឯងសម្លាប់ភាគច្រើន តាមរយៈការកាត់ក្បាលនោះ ត្រូវបានអង្គការ យ៉ងខ្នងមួយនេះ    ធ្វើ  ឡើងចន្លោះពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ២៩ សីហា ២០១៥ ។ ប្រភពដដែលបន្តអោយដឹងថា មិនត្រឹមតែប៉ុណ្ណោះ អំឡុងខែសីហា កន្លងទៅនេះ ISIS បានសម្លាប់មនុស្ស សរុប ៩១ នាក់ ក្នុងនោះ មានជនស៊ីវិល ៣២ នាក់ ស្រ្តី២នាក់ អ្នកប្រយុទ្ធ ១១ នាក់ ពីគូប្រជែង និងអ្នកកាសែតម្នាក់ដូចគ្នាដែរ ។ សេចក្តីរាយការណ៍បញ្ជាក់អោយ ដឹងថា អំឡុងឆ្នាំ ២០១៤ កន្លងទៅនេះ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បានសម្លាប់ជនស៊ីវិល ច្រើន ជាង ១៨០០ នាក់ រួមមាន សមាជិក ISIS ខ្លួនឯង ចំនួន ១៨១ នាក់ ដែល រងនូវការចោទប្រកាន់ រត់ ចោលជួរ ប្រុងរត់គេចខ្លួន មកកាន់មាតុប្រទេសវិញ ក៏ដូចជារងនូវការចោទប្រកាន់ថាបានធ្វើចារកម្ម អោយប្រទេសដទៃ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ jpost


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants ISIS