CamNews

ព័ត៌មានអន្តរជាតិ 

៥ ខែ ដើម ឆ្នាំ ២០១៥ អារ៉ាប់ ប៊ីសាអ៊ូឌីដ សម្លាប់កាត់ក្បាល មនុស្ស ៨៤ នាក់ ភាគច្រើននៅទី សាធារណៈ

ព័ត៌មានអន្តរជាតិ ៖ បុរស ជាជនជាតិ ប៉ាគីស្ថាននោះ ត្រូវ​​  បាន កាត់ទោស ប្រហារជីវិត ពាក់ព័ន្ធនឹង ករណីជួញដូរគ្រឿងញៀន ដោយការសម្លាប់កាត់ក្បាល នៅ អារ៉ាប់ប៊ីសាអ៊ូឌីដ នេះបើ យោងតាមរបា យការណ៍ ពីសារព័ត៌មាន AFP ។ ប្រភពបន្តអោយដឹងថា ករណីប្រហារជីវិតលើកនេះ ញ៉ាំងអោយតួរ លេខទោសប្រហារជីវិត ចាប់តាំងពីដើមឆ្នាំ ២០១៥ នេះ កើនឡើងដល់ ៨៤ នាក់ កើនឡើងខ្លាំងស្ទើរ ស្មើនឹងតួរលេខ ពេញមួយឆ្នាំ ឆ្នាំ ២០១៤ កន្លងទៅ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជនជាប់ចោទរូបនេះ មាន  ឈ្មោះថា Iftikhar Ahmed Moha -mmed Anayat ។ ជនជាប់ចោទរូបនេះ ត្រូវបាន  កាត់  ទោស  ប្រហារ ជីវិត នៅក្នុងទីក្រុង Red Sea កាលពីថ្ងៃអាទិត្យកន្លងទៅ នេះបើតាមការគូសបញ្ជាក់ ពីក្រសួងមហាផ្ទៃ អារ៉ាប់ប៊ីសាអ៊ូឌីដ ។ ទោស ស្លាប់លើកនេះ ត្រូវបានធ្វើឡើងភ្លាមៗ មួយថ្ងៃបន្ទាប់ ពីមានការកាត់ទោសប្រហារជីវិត អ្នកបម្រើជន​ជាតិ   ម៉ាឡេស៊ី  ឈ្មោះ Karni Bt. Medi Tarsim ពាក់ព័ន្ធ  នឹ ងករណីឃាតកម្ម សម្លាប់កូន ចៅហ្វាយ របស់ខ្លួន វ័យទើបតែ​៤ ឆ្នាំ ។

ដើមសប្តាហ៍នេះ អ្នកបម្រើស្រី ពីម៉ាឡេស៊ី ឈ្មោះថា Siti Zainab ក៏ត្រូវបានសម្លាប់កាត់ក្បាល ដូចគ្នា ដែរ បើទោះជាមានការអះអាង ថាគេ មានជម្ងឺផ្លូវចិត្តយ៉ាងណាក៏ដោយចុះ  គួររំឮកថា ក្រោយពីអតីត ស្តេចអារ៉ាប់ប៊ីសាអ៊ូឌីដ ព្រះអង្គ King Abdullah ចូលនិវង្គត  ថ្ងៃ ១៥ មករា ២០១៥ នឹងមានការឡើង គ្រងរាជ្យបន្តពីសំណាក់ព្រះអង្គ King Salman ចាប់  តាំង   ពេលនោះមក ការកាត់ទោសសម្លាប់កាត់ ក្បាល ជាការកាត់ទោសប្រហារជីវិត សូម្បីតែ ជនបរទេស នោះ បានញ៉ាំង អោយមានការព្រួយបារម្ភ ជាខ្លាំង ពីសហគមន៍ អន្តរជាតិ ។

ជួញដូរគ្រឿងញៀន ខុសច្បាប់  ចាប់រំលោភ ឧក្រិដ្ឋកម្ម   សម្លាប់  មនុស្ស ប្លន់ ទាំងអស់​នេះ ប្រឈម ក្រោមការកាត់ទោសប្រហារ ជីវិត ក្រោម  ច្បាប់ដ៏តឹងរ៉ឹង អនុម័ត និង អនុវត្ត នៅអារ៉ាប់ ប៊ីសាអ៊ូឌីដ​។  អាជ្ញាធរ ​ប្រទេស អារ៉ាប់   ប៊ីសាអ៊ូឌីដ បញ្ជាក់  យ៉ាងច្បាស់ ពីការកាត់ទោសប្រហារជីវិត ពិតជាតម្រូវ អោយកើតមានឡើង ដើម្បីសរបញ្ជាក់អោយឃើញពីការតាំងចិត្ត យ៉ាងមុតមាំ របស់ប្រទេស ក្នុងការ រក្សាអោយបាននូវ សុវត្ថិភាព យុត្តិធម៌ ក៏ដូចជា ទប់ស្កាត់មនុស្ស ពីឧក្រិដ្ឋកម្មមួយចំនួនខាងលើនេះ ផ្ទាល់តែម្តង ។ ហេតុផលទាំងនេះ ហើយ បានជា ការកាតទោសប្រហារជីវិត ជាញឹកញាប់ត្រូវបានធ្វើ ឡើងនៅតាមទីសាធារណៈ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Middle East UAE