សិង្ហបុរី ៖ នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០១៥នេះ ក្រុមរថពាសដែក និងយោធាកាំភ្លើងធំ របស់ប្រទេសសិង្ហបុរី បាន ធ្វើការដឹកជញ្ជូនមឈូស តម្តល់សពរបស់អតីត បិតាស្ថាបនិក លី ក្វាន់យូ ដែលបានទទួលមរណៈភាព កាលពីដើម សប្តាហ៍នេះ ពីវិមានអ៊ីស្តាណា ទៅកាន់ វិមានរដ្ឋសភាជាតិ ដើម្បីបន្តនូវពិធីបុណ្យសព ដែលកំពុងទទួលការចាប់ អារម្មណ៍បំផុត នៅលើសកលលោកនេះ ។
ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចេញផ្សាយទៀតថា បើតាមសេចក្តីថ្លែងការណ៍ ពីវិមាន រដ្ឋាភិបាល នៅសង្កាត់ អ៊ីស្តា ណា សពរបស់លោក លី ក្វាន់យូ នឹងត្រូវដាក់តម្កល់នៅក្នុង វិមានសភា រហូតដល់ថ្ងៃសៅរ៍ ហើយពីធីបន្តបន្ទាប់ទៀត នឹងប្រព្រឹត្តទៅតាមប្រពៃណីរបស់ខ្លួន ៕
ប្រភព ៖ ដើមអម្ពិល អាស៊ីវ័ន និង យូធូប