ព័ត៌មានអន្តរជាតិ ៖ ត្រីចម្លែក Halibut ធំជាងសព្វមួយដង ដល់ទៅ ៣ ដង និង មានទម្ងន់
ដល់ទៅ ៧០ គក ត្រូវបានក្រុមអ្នកនេសាទប្រមាញ់ជាប់នៅឯ ឈូងសមុទ្រ កោះ Shetland
ចក្រភពអង់គ្លេស នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ពីគេហទំព័របរទេស top-
newstoday ដែលទើបតែបានធ្វើការចេញផ្សាយកាលពីវេលាមុននេះ។
ប្រភពសារព័ត៌មានដដែល បន្ថែមអោយដឹងផងដែរថា ត្រីដ៏ធំមួយនេះ ត្រូវបានគេជឿថា
មានអាយុដល់ទៅ ៥០ ឆ្នាំ ។ ដោយឡែក បើយោងតាមសម្តីលោក John Macleod ដែល
ត្រូវជាម្ចាស់ភោជនីយដ្ឋានគ្រឿងសមុទ្រមួយកន្លែង មានស្លាកយីហោឈ្មោះ Crabshakk
បានអះអាងអោយដឹងថា ត្រីដ៏ធំមួយនេះ អាចបម្រើជូនភ្ញៀវបានដល់ទៅ ៣០០ នាក់ នេះ
បើតាមការរំពឹងទុក បន្ទាប់ពីគាត់ បានទទួលទិញវា ពីអ្នកនេសាទ ក្នុងតម្លៃទឹកប្រាក់
£1,000។
បន្ទាប់ពីមានការសន្មត់ថា ត្រីដ៏ធំមួយនេះ មានអាយុកាលដល់ទៅ ៥០ ឆ្នាំ ប្រភពសារព័ត៌
មានដដែលក៏បានបញ្ជាក់បន្ថែមថា វាគឺជាត្រីដ៏ធំជាងគេមួយ ដែលត្រូវបានប្រមាញ់បាន
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលវាមានទម្ងន់ដល់ទៅ ៧០ គក និង
ជាត្រី Halibut ធំជាងគេលើលោក ខណៈវាមានប្រវែងដល់ទៅ ៤ ម៉ែត្រជាងឯណោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ topnewstoday